Pogba ​មាន​តែ​នៅ Man Utd ​បន្ដ ​និង​ទៅ Real Madrid ​ប៉ុណ្ណោះ​

ខ្សែ​បម្រើ Pual Pogba ​មាន​តែ​ជម្រើស​២​ប៉ុណ្ណោះ​នៅ​រដូវ​ក្ដៅ​នេះ គឺ​បន្ដ​លេង​នៅ Manchester United ​ទៀត ​និង​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Real Madrid ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ភ្នាក់ងារ​ទីផ្សារ​របស់​គេ។

លោក ​Raiola ​ដែល​ជា​ភ្នាក់ងារ​ទីផ្សារ​របស់ Pogba ​បាន​បញ្ជាក់​ថា​រឿង​ផ្លាស់​ទៅ​លេង​នៅ Juventus ​គឺ​មិន​អាច​កើត​មាន​បាន​ឡើយ។ កីឡាករ​បារាំង​នេះ ​មាន​ជម្រើស​តែ២​ប៉ុណ្ណោះ ​នា​ពេល​បច្ចុប្បន្ន ​ដោយ​អាច​ផ្លាស់​ទៅ​លេង​នៅ Real Madrid ​បាន ប្រសិន​បើ​ក្លឹប​ហាន​ឱ្យ​តម្លៃ​ដល់ ​និង​មួយ​ទៀត​បន្ដ​រួម​រស់​ជាមួយ​បិសាច​ក្រហម​នា​រដូវ​កាល​ក្រោយ។

ក្រុម Real Madrid ​ក្រោម​ការ​ដឹក​នាំ​របស់ Zidane ​ចង់​បាន Pogba ​ម្នាក់​ទៀត​មក​ពង្រឹង​ក្រុម ប៉ុន្តែ​ក្រោយ​ពី​ពួកគេ​ចុះ​កុងត្រា​កីឡាករ​ថ្មី​ដល់​៥​នាក់ ​ក្នុង​តម្លៃ​ជាង​៣០០​លាន​ផោន​ហើយ​នោះ ពួកគេ​តម្រូវ​ឱ្យ​បញ្ចេញ​កីឡាករ​វិញ​សិន ទើប​អាច​បន្ដ​ចុះ​កុងត្រា​ថ្មី​ទៀត​បាន។ ដូច្នេះ​ហើយ ភាគរយ​ច្រើន​មែនទែន ដែល Pogba ​អាច​នឹង​បន្ដ​នៅ Old Trafford ​ទៀត​៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT