Real Madrid ​នឹង​ធ្វើ​ពិធី​បង្ហាញ​ខ្លួន Hazard ​ធំ​ជាង​កាល Ronaldo ​ទៀត​

ក្លឹប Real Madrid ​កំពុង​រៀប​ចំ​ពិធី​បង្ហាញ​ខ្លួន​របស់​កីឡាករ​ថ្មី Eden Hazard ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ ​នៅ​កីឡដ្ឋាន Bernabeu ។

កីឡាករ​បែលហ្សិក​ខាង​លើ​នេះ គឺ​ជា​កីឡាករ​ដែល​ក្រុម​ទិញ​ចូល​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ​១៥០​លាន​ផោន ​បើ​គិត​ទាំង Add On ​ផ្សេង​ទៀត។ ខណៈ​ដែល​អ្នក​គាំទ្រ​ផ្ទាល់​ក៏​ពេញ​ចិត្ត​ចំពោះ​ការ​ចុះ​កុងត្រា​យក Hazard ​នេះ​ផង​ដែរ។ ដូច្នេះ​ហើយ ទើប​ក្រុម Real Madrid ​មាន​គម្រោង​ធ្វើ​ពិធី​បង្ហាញ​ខ្លួន​ឱ្យ​ធំ​ដុំ ​ដូច​កាល Ronaldo ​មក ​ឬ​លើស​នោះ​ទៀត។

កាល​ពី​ឆ្នាំ​២០០៩​កន្លង​ទៅ ​ពេល​ក្រុម Real Madrid ​ធ្វើ​ពិធី​បង្ហាញ​ខ្លួន Ronaldo ​មាន​អ្នក​គាំទ្រ​ចូល​រួម​៧​ម៉ឺន​នាក់​។ ដូច្នេះ​នៅ​លើ​នេះ ​ក្រុម​អធិរាជ​ស ​រំពឹង​ថា​នឹង​បំបែក​កំណត់ត្រា​នេះ​បាន ​សម្រាប់​ការ​បង្ហាញ​ខ្លួន Hazard ​ដែល​ពាក់​អាវ​លេខ​៧​ដែរ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT