ក្ដៅ​ៗ ​មាន​ដំណឹង​ថា Benitez ​នឹង​ចូល​ខ្លួន​ដឹក​នាំ​ក្រុម Chelsea

​ប្រភព​នៅ​អង់គ្លេស ​បាន​បញ្ជាក់​ថា​លោក Rafa Benitez ​នឹង​ចូល​ខ្លួន​ដឹក​នាំ​ក្រុម Chelsea ​ជំនួស​កន្លែង​លោក Sarri ​ដែល​នឹង​ចាកចេញ​ទៅ​ដឹក​នាំ​ក្រុម Juventus ។

Benitez ​ដែល​កំពុង​ដឹក​នាំ​ក្រុម Newcastle United ​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​ចូល​ខ្លួន​ដឹក​នាំ​ក្រុម Chelsea ​ដែល​ជា​ក្រុម​លោក​ធ្លាប់​ដឹក​នាំ​ម្ដង​រួច​មក​ហើយ។ ​ទទួល​កាន់​តំណែង​នេះ គឺ​ដោយសារ​តែ​លោក Sarri ​អ្នក​ចាត់ការ​បច្ចុប្បន្ន​មាន​បំណង​ទៅ​ដឹក​នាំ​ក្រុម Juventus ​ឯ​ណោះ​វិញ ​ក្រោយ​ពី​មាន​ការ​ចរចា​ត្រូវ​គ្នា ​ក្នុង​កុងត្រា​ដឹក​នាំ​៣​ឆ្នាំ។

ដោយ​ឡែក​លោក Benitez ​វិញ ​ធ្លាប់​ដឹក​នាំ​ក្រុម​តោ​ខៀវ​នេះ ​នៅ​ឆ្នាំ​២០១២-១៣ ​ដោយ​គ្រា​នោះ​លោក​នាំ​ក្រុម​នេះ​ឈ្នះ Europa League ​បាន​ថែម​ទៀត។ យ៉ាងណាមិញ ប្រជា​ប្រិយភាព​របស់​អតីត​អ្នក​ចាត់ការ​ក្រុម Real Madrid ​នេះ ​គឺ​មិន​ល្អ​ឡើយ ព្រោះ​លោក​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម Liverpool ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT