ជើងខ្លាំង ឡៅ ចិត្រា បន្តបង្ហាញភាពខ្លាំង លើសង្វៀនក្នុងស្រុក តាមរយៈការផ្តួលអ្នកប្រដាល់សំបូរក្បាច់ ហ្វានិមិត្ត ឲ្យសន្លប់ក្នុងទឹកទី២ នៅសង្វៀនគូបូតា កាលពីថ្ងៃសុក្រម្សិលមិញ។
ចិត្រា ថ្វីបើពុំសូវមានការហ្វឹកហាត់ច្រើន ប៉ុន្តែគេនៅតែធ្វើបានល្អ។ ដៃគូរបស់គេ ព្យាយាមទាត់ក្រោម និងម៉ាត់ដែរ ប៉ុន្តែចុងក្រោយត្រូវចិត្រាព្រលះកែងស្តាំយ៉ាងរហ័ស បណ្តាលឲ្យដូលគ្រាំងក្រោកលែងរួចតែម្តង។
នេះជាការវិលត្រឡប់មកសង្វៀនជាថ្មី របស់ប្អូនប្រុសត្រកូល ឡៅ ក្រោយរបូតខ្សែក្រវ៉ាត់ខារ៉ាបាវ ក្រោមថ្វីដៃ ផល សោភ័ណ្ឌ។