De Ligt ៖ Ronaldo ​បាន​ហៅ​ខ្ញុំ​ទៅ Juventus ​ជាមួយ​

ខ្សែ​ការពារ Matthijs de Ligt ​របស់​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​បាន​បញ្ជាក់​ថា កីឡាករ Cristiano Ronaldo ​បាន​ហៅ​ខ្លួន​ឱ្យ​ទៅ​ចូល​រួម​ជាមួយ​ក្រុម Juventus ​នៅ​អ៊ីតាលី ​ក្រោយ​ចប់​ការ​ប្រកួត UEFA Nations League ​យប់មិញ​។

De Ligt ​បាន​បរាជ័យ​ក្នុង​ពាន​រង្វាន់ UEFA Nations League ​ដោយ​ចាញ់​ក្រុម​ព័រទុយហ្គាល់ ១-០ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ យ៉ាងណាមិញ អំឡុង​ពេល​ចប់​ការ​ប្រកួត ​ខ្សែ​ការពារ​រូប​នេះ​បាន​និយាយ​ជាមួយ Ronaldo ​ហើយ​សើច​ថែម​ទៀត។ កត្តា​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​អ្នក​កាសែត​សួរ​ថា​រូបគេ​បាន​និយាយ​អ្វី​ជាមួយ Ronaldo ​ទើប​បាន​ជា​ផ្ទុះ​សំណើច​យ៉ាង​នេះ។

កីឡាករ​លេង​នៅ​ក្លឹប​អាជីព Ajax ​បាន​ប្រាប់​ថា​នៅ​គ្រា​នោះ ​កីឡាករ​និង​ប្រធាន​ក្រុម​ព័រទុយហ្គាល់ ​បាន​មក​ជួប​ខ្លួន​និយាយ​គ្នា ​និង​ហៅ​ទៅ​លេង​នៅ​ក្លឹប Juventus ​ជាមួយ​គ្នា​នៅ​រដូវ​កាល​ក្រោយ។ ការ​ហៅ​ទៅ​លេង​នេះ ​បាន​ធ្វើ​ឱ្យ​រូបគេ​ភ្ញាក់ផ្អើល ​ទើប​បាន​ជា​សើច​យ៉ាង​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT