Van Dijk ​៖ យើង​មិន​មែន​លេង​ត្រឹម Ronaldo ​ទេ យើង​លេង​ទល់​ព័រទុយហ្គាល់​ទាំង​មូល​

ក្រុម​ហុល្លង់ ​នឹង​ត្រូវ​ប៉ះ​ក្រុម​ព័រទុយហ្គាល់ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Nations League ​នៅ​ថ្ងៃ​យប់​ថ្ងៃ​អាទិត្យ​ស្អែក​នេះ ​នៅ​ទឹក​ដី​ព័រទុយហ្គាល់​ផ្ទាល់​តែ​ម្ដង។

មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម Van Dijk ​ខ្សែ​ការពារ​ល្អ​បំផុត​លើ​លោក​ឆ្នាំ​នេះ ​បាន​និយាយ​ថា​ក្រុម​ហុល្លង់​មិន​ត្រូវ​ផ្តោត​តែ​លើ Ronaldo ​ម្នាក់​ទេ ពោល​គឺ​ត្រូវ​ផ្ដោត​លើ​ក្រុម​ព័រទុយហ្គាល់​ទាំង​មូល​តែ​ម្ដង។ ​កីឡាករ​លេង​នៅ​ក្លឹប​អាជីព Liverpool ​ម្នាក់​នេះ ​បន្ថែម​ថា​រូបគេ​ចង់​លើក​ពាន​មួយ​នេះ ដើម្បី​ឱ្យ​ហុល្លង់​ក្លាយ​ជា​ក្រុម​ខ្លាំង​មួយ​វិញ​បាន។

Ronaldo ​ទើប​តែ​ស៊ុត​៣​គ្រាប់​ជួយ​ក្រុម​ព័រទុយហ្គាល់​ទម្លាក់​ក្រុម​ស្វីស ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។ រូបគេ​បាន​ក្លាយ​ជា​តួ​អង្គ​សំខាន់​ក្នុង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ក្នុង​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ។ មួយ​វិញ​ទៀត ​នេះ​ជា​ក៏​ជា​ឱកាស​ល្អ​ផង​ដែរ សម្រាប់​កីឡាករ Juventus ​នេះ​លើក​ពាន​រង្វាន់​ម្ដង​ទៀត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន៕ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT