ខ្សែប្រយុទ្ធ Neymar បានរងរបួសប្ដូរចេញពីទីលានភ្លាមៗ ក្នុងការប្រកួតរវាងក្រុមប្រេស៊ីល ឈ្នះក្រុមកាតាក្នុងលទ្ធផល ២-០។

របួសជង្គង់នេះត្រូវបានគេមើលឃើញតាំងពីហ្វឹកហាត់ម្ល៉េះ ដោយរូបគេបានបង្ហាញការឈឺចាប់និងហ្វឹកហាត់ម្នាក់ឯង។ យ៉ាងណាមិញ ដោយសារតែចង់ដឹងច្បាស់ថារបួសយ៉ាងនោះ ទើបគ្រូបង្វឹកបានដាក់រូបគេឱ្យចូលលេង ហើយលទ្ធផលបានចេញមកថា កីឡាកររូបនេះមិនអាចបន្ដជួយក្រុមបានឡើយ។
របួសនេះបានបញ្ជាក់ឱ្យឃើញថារូបគេ នឹងមិនអាចចូលលេងបានឡើយសម្រាប់ប្រេស៊ីល នាការប្រកួតពានរង្វាន់ Copa America ក្នុងពេលខាងមុខនេះ៕ប្រភព៖ Goal.com