ទោះ​ហង្ស​ឈ្នះ​ពាន តែ​ត្រឹម​ឈរ​លេខ ១១ ខណៈ​ចំណាត់ថ្នាក់​លេខ ១ នៅ UEFA Ranking…

ពាន​រង្វាន់ Champions League ប្រចាំ​រដូវ​កាល ២០១៨/១៩ នេះ ពុំ​បាន​រុញ​ឲ្យ​ហង្ស​ក្រហម​ឡើង​មក​ឈរ​ចំណាត់ថ្នាក់​ល្អ​ដាច់​គេ​នោះ​ទេ ព្រោះ​បើ​តាម​ការ​ចាត់ចំណាត់ថ្នាក់​នៃ​កម្រិត Coefficient Ranking សម្រាប់ ៥ ឆ្នាំ​ម្តង​ Liverpool ត្រឹម​មក​ឈរ​លេខ ១១ តែ​ប៉ុណ្ណោះ។

ការ​ចាត់ចំណាត់ថ្នាក់​នេះ​ធ្វើ​ឡើង​ទាំង​សម្រាប់​ក្រុម​តតាំង​នៅ Champions League និង Europa League នា ៥ រដូវ​កាល​កន្លង​ទៅ ក្នុង​នោះ​ក្លឹប Real Madrid បន្ត​ឈរ​លេខ ១ មាន ១៤៦ ០០០ ពិន្ទុ​តាម​ពី​ក្រោយ​ដោយ Barcelona មាន ១៣៨ ០០០ ពិន្ទុ។

បន្តបន្ទាប់​មាន​ដូច​ជា Bayern Munich (១២៨ ០០០ ពិន្ទុ), Atletico Madrid (១២៧ ០០០ ពិន្ទុ), Juventus (១២៤ ០០០ ពិន្ទុ), Manchester City (១០៦ ៦០០ ពិន្ទុ), Sevilla (១០៤ ០០០ ពិន្ទុ), Paris Saint-Germain (១០៣ ០០០ ពិន្ទុ), Arsenal (១០១ ០០០ ពិន្ទុ) និង Porto (៩៣ ០០០ ពិន្ទុ) ចំណែក​ឯ​ក្រុម​ម្ចាស់​ជើង​ឯក​រដូវ​កាល​នេះ​ឈរ​លេខ ១១ មាន ៩១ ០០០ ពិន្ទុ ស្រប​ពេល Man Utd លេខ ១៨ មាន ៧៨ ០០០ ពិន្ទុ​ស្មើ Tottenham។ ប្រភព៖ AllFootball

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT