Pedro៖ ‘កីឡាករ R.Madrid ទទូច​ឲ្យ​ក្លឹប​បើកចិត្តនាំ​យក​តារា​ឆ្នើម​ឈ្នះ​ជើង​ឯក WC’

តាម​រយៈ​ការ​បញ្ជាក់​របស់​អតីត​កីឡាករ​ជើង​ចាស់​នៅ​ស្តេច​ស​លោក Pedro Riesco បាន​បង្ហើប​ប្រាប់​សារព័ត៌មាន Onda Cero ដូច្នោះ​ថា​បណ្តុំ​កីឡាករ​មួយ​ចំនួន​ក្នុង​ក្លឹប​ Real Madrid សព្វថ្ងៃ​កំពុង​ព្យាយាម​ទទូច​ឲ្យ​ក្លឹប​បើក​ចិត្ត​ចុះ​ហត្ថលេខា​នាំ​យក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង គឺ Antoine Griezmann មក​ចូលរួម​នៅ​រដូវ​ក្តៅ​ខាង​មុខ។

 

ជា​សារ​ឆ្លើយតប​បន្ទាប់​ពី​កីឡាករ​បារាំង​បាន​ប្រកាស​ជា​សាធារណៈ​ជុំវិញ​ការ​ដើរ​ចេញ​ពី​ក្លឹប Atletico Madrid ជាមួយ​នឹង​តម្លៃ​ផ្តាច់​កុងត្រា​អាច​ថ្លៃ​ខ្ពស់​ប្រមាណ ១២០ លាន​អឺរ៉ូ។ Griezmann ក៏​ទំនង​ជា​ប្រជែង​ជាមួយ​នឹង​តំណែង Suarez ក្នុង​ការ​ចូលរួម​នៅ Barcelona តែ​តាម​របាយការណ៍​ចុង​ក្រោយ​បង្អស់​ផ្ទៃ​ក្នុង​នៅ​ក្លឹប​អ្នក​មាន​បុណ្យ​ហាក់​មិន​ពេញ​ចិត្ត​លើ​ការ​ចុះ​ហត្ថលេខា​នេះ​ឡើយ។

យ៉ាងណាមិញ​តាម​សារព័ត៌មាន Marca ក៏​បាន​បង្ហើប​ស្រដៀង​គ្នា​ថា Real Madrid ក៏​នឹង​ដាក់​ចិត្ត​នាំ​យក​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ លុះ​ត្រា​តែ​ព្រមព្រៀង​លើ​លក្ខខណ្ឌ​កាត់​បន្ថយ​ថ្លៃ​ពលកម្ម​ជា​មុន​សិន ពោល​គឺ​ទាប​ជាង ២៣ លាន​អឺរ៉ូ​ដែល​ជា​តួ​លេខ​ថេរ​នៅ​ក្លឹប Atleticio នា​ពេល​កន្លង​ទៅ។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT