David Beckham យប់មិញ ​ត្រូវ​អ្នក​គាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់​

ក្រុម​បិសាច​ក្រហម Manchester United ​បាន​លេង​មិត្តភាព​ជាមួយ​ក្រុម Bayern Munich ​ដើម្បី​រំលឹក​ពី​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​រវាង​ក្រុម​ទាំង​ពី​កាល​ពី​២០​ឆ្នាំ​មុន។

ក្នុង​ការ​ប្រកួត​នេះ​ដែរ ​គឺ​ដឹក​នាំ​ដោយ Sir Alex Fugerson ​ហើយ​ប្រជុំ​ដោយ​កីឡាករ​ឆ្នើម​ៗ​កាល​ពី​មុន​មក​ផង​ដែរ។ ​ជា​លទ្ធផល​ក្រុម Legends ​របស់ Man Utd ​លេង​បាន​ល្អ  និង​យក​ឈ្នះ​ក្រុម Legends ​របស់ Bayern Munich ​បាន​ដល់​ទៅ​៥-០ ​ឯ​ណោះ។ ​

ក្នុង​ការ​ប្រកួត​នេះ​ដែរ ​គេ​សង្កេត​ឃើញ​ការ​លេង​របស់ David Beckham ​ហាក់​ល្អ​ជាង​គេ ​ទាំង​ការ​ញ៉ាក់ ​និង​បញ្ជូន​បាល់​វែង ខ្លី ​នៅ​តែ​ច្បាស់​ៗ​ដដែល។ រហូត​ដល់​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​ថា ​បុរស​វ័យ​៤៤​ឆ្នាំ​នៅ​លេង​ល្អ​ជាង Ashley Young ​កីឡាករ​របស់ Man Utd ​បច្ចុប្បន្ន​នេះ​ថែម​ទៀត​ផង៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT