ទម្លាយ​តម្លៃ​ពិត​នៃ​រថយន្ត McLaren Senna ដែល Ronaldo ទើប​សម្ញែង​ថ្មីៗ

Cristiano Ronaldo ​ថ្មីៗ​នេះ​ត្រូវ​បាន​គេ​ឃើញ​បង្ហោះ​អួត​បង្ហាញ​នូវ​រថយន្ត​សេរ៊ី​ទំនើប​មួយ​គ្រឿង​ដ៏​ថ្មី​ស្រឡាង​របស់​ខ្លួន​គឺ McLaren Senna នៅ​លើ​បណ្តាញ​សង្គម Instagram។

តាម​ការ​ឲ្យ​ដឹង​ពី​សារព័ត៌មាន TheSun សម្រាប់​រថយន្ត​សេរ៊ី​ថ្មី​មួយ​នេះ មាន​តម្លៃ​ប្រមាណ ៧៥០ ០០០ ផោន​ឬ​ប្រហែល ៩៥០ ០០០ ដុល្លារ​អាមេរិក។ McLaren Senna មាន​កម្លាំង ៨០០ សេះ ដែល​អាច​រត់​នៅ​ល្បឿន​អតិបរមា​ ៣៤០ គ.ម/ម៉។

រំឭក​ថា​ក្រៅ​ពី​នេះ CR7 ក៏​មាន​នូវ​បណ្តុំ​រថយន្ត​សេរ៊ី​ទំនើប​ច្រើន​ប្រភេទ​ទៀត តាំង​ពី​ត្រកូល Bugatti, Rolls-Royce, Aston Martin, Bentley និង Ferrari ជា​ដើម ដែល​សុទ្ធសឹង​ជា​សេរ៊ី​ខ្ពស់​ផុត​លេខ។

ប្រភព: TheSun | Marca​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT