Liverpool ​រក​លុយ​បាន​ច្រើន​ជាង Man City ​ទៀត​រដូវ​កាល​នេះ​

ក្រុម Liverpool ​ត្បិត​តែ​បាន​លេខ​២​មែន ប៉ុន្តែ​ពួកគេ​ទទួល​បាន​ចំណូល​ច្រើន​ជាង​ក្រុម​លេខ​១ Manchester City ​ទៅ​ទៀត ​នា​លីគ​អង់គ្លេស​រដូវ​កាល​នេះ។

ហង្ស​ក្រហម​ទទួល​បាន​១៥២,៥​លាន​ផោន ​ខណៈ​ដែល​ក្រុម Man City ​វិញ​ទទួល​បាន​តែ​១៥១​លាន​ផោន​ប៉ុណ្ណោះ ព្រោះ​សិទ្ធិ​លក់​ការ​ផ្សាយ​គឺ​ក្រុម Liverpool ​មាន​ច្រើន​ជាង​ក្រុម Man City ។ ​ការ​ប្រកួត​របស់​ក្រុម​លោក Klopp ​ទទួល​បាន​ការ​ផ្សាយ​ផ្ទាល់​ពី Sky Sports ​និង BT Sport ​ច្រើន​ជាង​ក្រុម​ដទៃ​ទៀត​២​ប្រកួត។ ដូច្នេះ​ហើយ ​ទោះ​បាន​ជា​ចំណូល​របស់​ពួកគេ​មាន​ច្រើន​ជាង​ក្រុម​ដទៃ​ផង​ដែរ។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​សម្រាប់​រដូវ​កាល​នេះ ​ក្រុម​ទាំង​២០​នៅ​លីគ​កំពូល​អង់គ្លេស ​គឺ​មាន​ដល់​១៩​ក្រុម​ទៅ​ហើយ ដែល​រក​ចំណូល​បាន​លើស​ពី​១០០​លាន​ផោន។ ខណៈ​ដែល​១​ក្រុម​រក​ចំណូល​បាន​ទាប​ជាង​១០០​លាន​ផោន​នោះ គឺ Huddersfield ​ទទួល​បាន​៩៦,៥​លាន​ផោន៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT