Spurs ​ចង់​បាន​ខ្សែ​បម្រើ​ម្នាក់​នេះ​ពី Real ​វិញ ​ទើប​លក់ Eriksen ​ឱ្យ​

ក្រុម Spurs ​ចង់​បាន​ខ្សែ​បម្រើ Dani Ceballos ​វិញ​ជា​ថ្នូរ​នឹង​ការ​លក់​កីឡាករ​ Christian Eriksen ​ឱ្យ​ទៅ Real Madrid ​នា​រដូវ​ក្ដៅ​នេះ។

Eriksen ​សល់​កុងត្រា​ត្រឹម​១​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ជាមួយ​ក្រុម Spurs ។ ដូច្នេះ​ហើយ ​ទើប​តម្រូវ​ឱ្យ​ពួកគេ​ត្រូវ​លក់​ចេញ​តែ​ម្ដង ជា​ជាង​ទុក​១​រដូវ​កាល​ទៀត ​ឱ្យ​ដើរ​ចេញ​ដោយ​មិន​ទទួល​បាន​ប្រាក់​អ្វី​សោះ។ ក្រុម Real Madrid ​ជា​អ្នក​ចង់​បាន​ខ្សែ​បម្រើ​រូប​នេះ ​ហើយ​ក៏​បាន​ចរចា​គ្នា​ផង​ដែរ។ ការ​ចរចា​នោះ ​ក្រុម Spurs ​ក៏​មាន​លក្ខខណ្ឌ​មួយ ​ដោយ​ចង់​បាន Ceballos ​ពី Real Madrid ​វិញ​ដែរ។

Ceballos ​ជា​ខ្សែ​បម្រើ​ម្នាក់ ដែល​កំពុង​មាន​ឈ្មោះ​ក្នុង​បញ្ជី​លក់​ចេញ​របស់​ក្រុម​លោក Zidane ​។ ដូច្នេះ​ហើយ ​ប្រសិន​បើ​មាន​ការ​ចរចា​គ្នា​ត្រឹមត្រូវ​មួយ ​នោះ​ពួកគេ​អាច​នឹង​ឈាន​ដល់​ការ​ចុះ​កុងត្រា​ប្ដូរ​កីឡាករ​គ្នា​ជាក់​ជា​មិន​ខាន៕ប្រភព៖​ Foxsportsasia

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET
 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT