ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ នឹងត្រូវលេងទល់ក្រុមខ្លាំងព័រទុយហ្គាល់ នៅរាត្រីម៉ោង១នេះ ក្នុងពានរង្វាន់ FIFA World Cup 2018 ។
ក្រុមអេស្ប៉ាញ មាន Sergio Ramos ជាប្រធានក្រុម ខណៈដែលព័រទុយហ្គាល់វិញ មាន Ronaldo ជាប្រធានក្រុម។ កីឡាករទាំងពីរនាក់នេះ លេងនៅក្លឹបអាជីពរួមគ្នាគឺ Real Madrid ហើយពួកគេក៏បានបង្កើតប្រវត្តិច្រើនណាស់ដែរជាមួយគ្នា។ ត្បិតតែយ៉ាងនេះក្ដី Ramos ដែលលេងនៅតំបន់ការពារ បញ្ជាក់ថាការលេងនៅជម្រើសជាតិផ្សេង មិនដូចលេងនៅក្លឹបអាជីពឡើយ។
“ខ្ញុំចង់មានគាត់លេងនៅក្នុងក្រុមជាមួយ ជាជាងឱ្យគាត់លេងក្រុមដទៃ ហើយយើងតាមបិទគាត់។ អ្នករាល់គ្នាដឹងហើយថា Ronaldo មានសមត្ថភាពកម្រិតណា។ គាត់បានបញ្ចប់រដូវកាលមុន ដោយល្អបំផុត និងតែងតែធ្វើបានល្អក្នុងប្រកួតសំខាន់ៗ។ មិនត្រឹមតែគាត់ទេ ព័រទុយហ្គាល់ទាំងមូលក៏មានកីឡាករល្អៗច្រើនដែរ។ ប៉ុន្តែខ្ញុំសង្ឃឹមថាគាត់លេងមិនបានល្អទៅចុះក្នុងការប្រកួតយប់នេះ”៕ប្រភព៖ DailyMail