Man Utd ​ប្រឈម​បាត់ De Gea ​ព្រោះ​អ្នក​ចាំ​ទី​នេះ​មិន​ព្រម​ត​កុងត្រា​

ក្រុម​បិសាច​ក្រហម Manchester United ​ប្រឈម​មុខ​នឹង​បាត់​បង់​អ្នក​ចាំ​ទី​ដៃ​ទី​១​របស់​ខ្លួន​ហើយ ​ក្រោយ​ពី De Gea ​មិន​ព្រម​បន្ដ​កុងត្រា​ថ្មី ​និង​ចង់​ផ្លាស់​ទៅ​លេង​នៅ PSG ។

De Gea ​ត្រូវ​គេ​ដឹង​ថា​បាន​បដិសេធ​កុងត្រា​ថ្មី​ជាមួយ​ក្រុម Man Utd ​ហើយ។ នេះ​គឺ​ស្រប​ពេល​ជាមួយ​ក្រុម PSG ​ឯ​ណោះ ​កំពុង​ចរចា​ទិញ​យក​រូបគេ​ថែម​ទៀត ​ដោយ​ឱ្យ​តម្លៃ​ពល​កម្ម​ដល់​ទៅ ៣៥០ ០០០​ផោន​ក្នុង​១​សប្ដាហ៍​ឯ​ណោះ។ ​បើ​តាម​ប្រភព​បញ្ជាក់​ថា ​ការ​ស្នើ​សុំ​ទិញ​របស់ PSG ​លើក​ទី​១ គឺ​ឱ្យ​តម្លៃ​ខ្លួន​៦០​លាន​ផោន​ទៅ Man Utd ។

នេះ​ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​ក្រុម​បិសាច​ក្រហម ព្រោះ​កុងត្រា​ជាមួយ​អ្នក​ចាំ​ទី​អេស្ប៉ាញ​នេះ​នៅ​សល់​តែ​១​រដូវ​កាល​ទៀត​ទេ។ បើ​សិន​មិន​លក់​ទេ ឬ​បន្ដ​កុងត្រា​បាន​ទេ​នោះ ​នា​រដូវ​កាល​បន្ទាប់​នឹង​ត្រូវ​ឱ្យ​គេ​ដើរ​ចេញ Free Free ​ហើយ៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT