Bale ​រៀប​ចំ​លា​អ្នក​គាំទ្រ Real Madrid ​ក្នុង​ប្រកួត​ចុង​ក្រោយ​ហើយ​

ខ្សែ​ប្រយុទ្ធ Gareth Bale ​នឹង​លា​អ្នក​គាំទ្រ Real Madrid ​នៅ​កីឡដ្ឋាន Bernabeu ​នា​ការ​ប្រកួត​ចុង​ក្រោយ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ​។

ក្រុម​ Real Madrid ​នឹង​ប្រកួត​ចុង​ក្រោយ​បិទ​រដូវ​កាល​នេះ ​ទល់​ក្រុម ​Real Betis ​នៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ។ ដោយសារ​តែ​ជា​ការ​ប្រកួត​ក្នុង​ដី ហើយ​អាច​ថា​ជា​ប្រកួត​ចុង​ក្រោយ​របស់ Bale ​ក្នុង​នាម​ជា​កីឡាករ Real Madrid ​ផង​នោះ ទើប​រូបគេ​ចង់​បង្កើត​បរិយាកាស​ដើម្បី​លា​អ្នក​គាំទ្រ​នៅ​កីឡដ្ឋាន Bernabeu ​តែ​ម្ដង។

បើ​តាម Marca ​បាន​បញ្ជាក់​ថា​ប្រកួត​ចុង​ក្រោយ​របស់ Bale ​គឺ​ក្លឹប Real Madrid ​នឹង​រៀប​ចំ​ឆាក​មួយ​ដើម្បី Bale ​បាន​និយាយ​លា​គ្នា​ជាមួយ​អ្នក​គាំទ្រ ​ដែល​ខ្លួន​បាន​ជួយ​ក្រុម​នាំ​ពាន​១៣​ពាន​រង្វាន់​តាំង​ពី​ក្លាយ​ជា​កីឡាករ Real Madrid ។ ​កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ ​កាល​ពី​ផ្លាស់​ពី Spurs ​មក ​មាន​អ្នក​គាំទ្រ​ប្រមាណ​៣​ម៉ឺន​នាក់​ស្វាគមន៍​រូបគេ​នៅ​ថ្ងៃ​បង្ហាញ​ខ្លួន។ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ រូបគេ​លេង​បាន​២៣១​ប្រកួត ​និង​រក​គ្រាប់​បាល់​បាន​១០២​គ្រាប់ ​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​១៣​ពាន៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT