នាថ្ងៃទី ២៦ ឧសភា ខាងមុខនេះ Barcelona នឹងត្រូវតតាំងជាមួយក្លឹប Valencia នៅពានរង្វាន់ Copa del Rey វគ្គផ្តាច់ព្រ័ត្រ ដែលជាក្តីសង្ឃឹមនៃពានចុងក្រោយរបស់ក្លឹបយក្សអេស្ប៉ាញមុនបញ្ចប់រដូវកាល ២០១៨/១៩។
យ៉ាងណាមិញសល់រយៈពេលជិត ១០ ថ្ងៃនៃការប្រកួតមកដល់ ក្លឹប Barcelona ក៏ប្រឈមនឹងបញ្ហាធំមួយគឺអ្នកចាំទី Ter Stegen ស្រាប់តែជួបបញ្ហារបួសជង្គង់ផ្នែកខាងស្តាំ និងកំពុងសម្រាកព្យាបាល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍លម្អិតចេញពីក្លឹប។
ដោយស្ថានភាពនៃការវិលត្រលប់មិនទាន់មានការបញ្ជាក់ច្បាស់លាស់ តែក្រុមកាតាឡាន់ទំនងជានឹងប្រើដៃទីពីរជំនួស ព្រោះថ្ងៃ ១៩ ឧសភានេះក៏មានការប្រកួតនៅ LaLiga បិទជុំទល់ Eibar មុនតតាំង Valencia នៅសប្តាហ៍បន្ទាប់។
រំឭកថាកាលពីសប្តាហ៍មុន Luis Suarez ក៏ទើបតែប្រកាសពីបញ្ហារបួសដូចគ្នា ឥឡូវឈានមកដល់អ្នកចាំទីដៃស្អិតសញ្ជាតិអាល្លឺម៉ង់ ពោលគឺសភាពការណ៍នៅវគ្គផ្តាច់ព្រ័ត្រ Copa del Rey សម្រាប់ក្រុមអ្នកមានបុណ្យអាចនឹងតានតឹងបន្តិចនៅពេលនេះ។ ប្រភព: AllFootball
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET