បន្ទាប់ពីការចាកចេញរបស់ Antoine Griezmann ដែលសាមីខ្លួនបានប្រកាសកាលពីពេលថ្មីៗនេះ ទៅមើលការយល់ឃើញរបស់ប្រធានក្លឹបផ្ទាល់លោក Enrique Cerezo បានបង្ហើបប្រាប់ពាក្យប៉ុន្មានម៉ាត់ទៅកាន់សារព័ត៌មាន Fox Sports។
លោក Cerezo បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាខកចិត្តជាខ្លាំង ព្រោះ Griezmann គេធ្លាប់មានអនាគតយ៉ាងល្អជាមួយពួកយើង មិនថាតែការឈ្នះពានរង្វាន់ក្នុងនិងក្រៅលីគ ដោយបញ្ហាគឺត្រង់ថាគ្រប់គ្នាគិតផ្សេងៗពីគ្នា ហើយ Griezmann ក្នុងគ្រានេះគិតថាការចាកចេញជាជម្រើសល្អ ខ្ញុំក៏មិនប្រាកដដែរថាវាជាការសម្រេចចិត្តល្អឬក៏អត់”។
ជាមួយពាក្យជូនពរលោកបានបញ្ចប់ដូច្នោះថា៖ “យើងនៅតែជូនពរគាត់ឲ្យជួបតែសំណាងល្អ ហើយពេលនេះអ្នកខ្លះត្រូវទៅ និងខ្លះទៀតនឹងចូលមកវិញ”។ ប្រភព: BeSoccer
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET