ក្លឹប AS Roma នឹងត្រូវបាត់បង់បេក្ខភាពសំខាន់ម្នាក់គឺ Daniele De Rossi នាបិទរដូវកាល ២០១៨/១៩។ នេះបើតាមការបញ្ជាក់ជាផ្លូវការលើគណនីរបស់ក្លឹបមុននេះបន្តិច។
ចុះហត្ថលេខាមកចូលរួមនៅ Roma នាឆ្នាំ ២០០០ រូបលោកបង្ហាញខ្លួនបាន ៦១៥ លើក នាមជាកីឡាករបង្ហាញខ្លួនច្រើនជាងគេបង្អស់លំដាប់ទីពីរ និងរកបាន ៦៣ គ្រាប់។ ក្នុងនោះមានតែ Francesco Totti ដែលអាចបង្ហាញខ្លួនច្រើនជាងនេះ។
ប្រធានក្លឹប Roma លោក James Pallotta បានប្រាប់គេហទំព័រផ្លូវការដូច្នោះថា៖ “រយៈពេល ១៨ ឆ្នាំ Daniele បានធ្វើឲ្យកក្រើកបេះដូងរបស់ក្លឹប AS Roma ទាំងមូល ដោយការបង្ហាញខ្លួនរបស់លោកតាំងពីឆ្នាំ ២០០១ ដែលមានទំនួលខុសត្រូវក្នុងនាមជាប្រធានក្រុម និងជាខ្សែបម្រើដ៏ល្អបំផុតមួយរូបនៅអឺរ៉ុប”។
បញ្ជាក់ថា De Rossi ពុំមានគម្រោងចូលនិវត្តន៍អ្វីនៅឡើយ ពោលគឺលោកក៏នៅមានភាគរយអាចទៅលេងឲ្យក្លឹបណាមួយ ដែលយើងមិនទាន់ទទួលបានព័ត៌មានច្បាស់។ ថ្ងៃទី ២៦ ឧសភាក្នុងការប្រកួតទល់ Parma គឺជាប្រកួតចុងក្រោយដើម្បីលាអ្នកគាំទ្រ។ ប្រភព: FoxSportAsia
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET