Eden Hazard បានលេងនៅក្របខណ្ឌ English Premier League ៧រដូវកាលមកហើយ ក្នុងនាមជាកីឡាកររបស់ Chelsea ហើយចប់រដូវកាលនេះរូបគេប្រហែលជាដល់ពេលត្រូវចាកចេញហើយ។
ក្រោយពីចប់រដូវកាលនេះ Hazard បាននិយាយដូច្នេះថា៖ “ខ្ញុំបានធ្វើការសម្រេចចិត្ត ហើយខ្ញុំបានប្រាប់ទៅក្លឹប២ទៅ៣សប្ដាហ៍មកហើយចំពោះការចាកចេញរបស់ខ្ញុំ។ ខ្ញុំចង់ដឹងនិងសម្រេចពីអនាគតឱ្យបានច្បាស់ ប៉ុន្តែមកពេលនេះយើងនៅរង់ចាំនៅឡើយ (Real Madrid)។ យើងនៅមាន១ប្រកួតផ្ដាច់ព្រ័ត្រទៀត ហើយអ្នករាល់គ្នានឹងដឹងច្បាស់នៅពេលនោះ”។
Hazard ចង់ផ្លាស់ទៅលេងនៅ Real Madrid ក្រោមការដឹកនាំរបស់លោក Zidane ប៉ុន្តែគ្រប់យ៉ាងមិនទាន់ប្រកាសជាផ្លូវការឡើយ ព្រោះក្រុមទាំងសងខាងកំពុងនៅចរចាគ្នានៅឡើយ៕ប្រភព៖Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET