ខ្សែប្រយុទ្ធ Gareth Bale ត្រូវលោក Zidane ដកឈ្មោះចេញពីបញ្ជីក្រុមដើម្បីលេងទល់ Real Sociedad ទៀតហើយនៅយប់ម៉ោង១១នេះ។នេះជាការគ្មានឈ្មោះ២លើកជាប់គ្នាសម្រាប់ Bale ក្រោយពីលោក Zidane បានបង្ហើបថាចង់ឱ្យរូបគេចាកចេញនារដូវក្ដៅខាងមុខ។ បើទោះជាយ៉ាងនេះក្ដី ភ្នាក់ងារទីផ្សាររបស់ Bale បានបញ្ជាក់ថាខ្សែប្រយុទ្ធជម្រើសជាតិវែលរូបនេះនៅតែមានចិត្តចង់បន្ដលេងឱ្យ Real Madrid ទៀត ដោយរំពឹងថានឹងប្រជែងយកជម្រើស១១នាក់ដំបូងបានវិញនារដូវកាលក្រោយ។
ជាមួយគ្នានឹងការមិនចង់ចាកចេញនេះដែរ មានប្រភពមួយចំនួនបង្ហើបថាមកពីគ្មានក្លឹបណាមួយចង់បានគេឡើយ ព្រោះតម្លៃខ្លួនដែលក្រុម Real Madrid ដាក់គឺខ្ពស់ខ្លាំងពេក។ ដូច្នេះហើយទើបមិនមានក្លឹបណាមួយចាប់អារម្មណ៍ចង់បានកីឡាករខាងលើនេះទេ៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET