Ronaldo ប្រេស៊ីលបានបញ្ជាក់ថារឿងមិនយុត្តិធម៌កើតឡើងនៅ FC Barcelona គឺ Lionel Messi តែងតែត្រូវជានិច្ច មិនថាក្រុមឈ្នះឬក្រុមចាញ់នោះទេ។
ក្រុម Barcelona ធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ហើយ ក្រោមថ្វីជើងក្រុម Liverpool ដោយយកឈ្នះពួកគេក្នុងលទ្ធផល ៤-០ នៅជើងទី២។ លទ្ធផលចាញ់នេះដែរ គ្រប់គ្នាបានដាក់បន្ទុកទៅលើលោក Valverde ដែលជាអ្នកចាត់ការ ដោយសូម្បីតែ Messi ក៏ផ្ញើសារដាក់បន្ទុកនេះផងដែរ។

ទន្ទឹមនឹងការដាក់បន្ទុកទៅលើតែគ្រូបង្វឹកនេះដែរ Ronaldo ប្រេស៊ីល ដែលធ្លាប់លេងឱ្យ Barcelona ដែរនោះ បានបង្ហាញចំណាប់អារម្មណ៍ថា៖ “Barcelona ជាក្រុមល្អ ពួកគេមានកីឡាករល្អដូចជា Messi នៅជាមួយ។ ប៉ុន្មានថ្ងៃមកនេះ ខ្ញុំឮពួកគេពួកគេចាញ់ ព្រោះដោយសារតែ Valverde , Coutinho ប៉ុន្តែមិនមែន Messi ទេ។ ហើយពេលពួកគេឈ្នះ គឺ Barcelona ឈ្នះដោយសារ Messi ។ វាជារឿងមិនផ្ដល់តម្លៃដល់កីឡាករដទៃ និងបុគ្គលិកគ្រូបង្វឹកឡើយ នៅពេលពួកគេគិតដូច្នេះ”៕ប្រភព៖ Sportbible
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET