សមាសភាព ១១ រូប​អាច​ប៉ះ​គ្នា​រវាង​មេឃ​ខៀវ City និង​កញ្ជ្រោង​ខៀវ Leicester យប់​នេះ

វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ​ក្លឹប Man City នឹង​បើក​កីឡដ្ឋាន Etihad ស្វាគមន៍​ក្លឹប​ Leicester City ដែល​ជា​ជំនួប​ជុំ​ទី ៣៧ នៃ​ក្របខ័ណ្ឌ Premier League។ ប្រសិន​ក្រុម​របស់​លោក Pep អាច​ឈ្នះ​ការ​ប្រកួត​នោះ​នឹង​រំកិល​ឡើង ៣ ពិន្ទុ​ទៅ​ឈរ​កំពូល​តារាង​បណ្តោះ​អាសន្ន ហើយ​យក​ឈ្នះ ១ ពិន្ទុ​លើ​ហង្ស​មាន​សង្ឃឹម​កាន់​តែ​ខ្លាំង​ក្នុង​ការ​លើក​ពាន​ប្រចាំ​រដូវ​កាល ២០១៨/១៩។

តាម​ស្ថិតិ​ប៉ះ​គ្នា ១១៧ លើក​កន្លង​មក មេឃ​ខៀវ​ឈ្នះ​បាន ៥៨ លើក ស្រប​ពេល​កញ្រ្ជោង​ខៀវ​ឈ្នះ ៣០ លើក ខណៈ ២៩ លើក​ផ្សេង​ទៀត​បាន​ត្រឹម​ស្មើ។ យោង​តាម 90min បាន​ព្យាករណ៍​សមាសភាព​ ១១ រូប​ដូច​បង្ហាញ​ខាង​ក្រោម៖

​Manchester City ​Ederson; Walker, Kompany, Laporte, Zinchenko; B. Silva, Gundogan, D. Silva; Sterling, Aguero, Sane
​Leicester ​Schmeichel; Pereira, Evans, Maguire, Chilwell; Ndidi; Gray, Tielemans, Maddison, Barnes; Vardy

លុះ​វិល​ដល់​ចុង​សប្តាហ៍​នេះ​ដែល​ជា​ប្រកួត​កាត់​សេចក្តី​ក្រុម​ឈ្នះ​ពាន​គឺ City ត្រូវ​ជួប​ម្ចាស់​ផ្ទះ Brighton ស្រប​ពេល Liverpool ត្រូវ​ជួប​ចចក Wolves ដែល​ជា​លទ្ធផល​គ្រប់​គ្នា​រង់ចាំ​អុត​មើល​ជិត​មួយ​ឆ្នាំ​មក​នេះ។​​​

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT