ក្រុម Manchester United បានបាត់បង់ឱកាសលេងពានរង្វាន់ UEFA Champions League ហើយ ក្រោយពីលេងស្មើក្រុម Huddersfield ១-១ កាលពីយប់មិញ។
ការមិនបានទៅលេង UCL នេះដែរ ក្រុមកីឡាករនៅ Man Utd ទាំងអស់នឹងត្រូវកាត់ប្រាក់ឈ្នួល២៥% ដែលនេះអ្វីដែលបានចុះកុងត្រាពេលទិញដូរកីឡាករម្ដងៗ។ ជាក់ស្ដែង Pogba នឹងបាត់ចំណូលជិត២លានដុល្លារឯណោះ ចំពោះការធ្វើមិនបានល្អនេះ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ធ្វើឱ្យកីឡាករទាំងអស់ បានលុយតិច ពីការទទួល Bonus ប្រចាំឆ្នាំផងដែរ។
ការទម្លាក់ប្រាក់ឈ្នួលនេះដែរ ក៏នឹងធ្វើឱ្យកីឡាករទាំងអស់ដែលចាកចេញទៅនោះ មានតម្លៃពលកម្មនៅក្លឹបថ្មីតិចដែរ។ ឬនិយាយឱ្យស្រួលយល់ទៀត សម្រាប់ការកាត់ប្រាក់ឈ្នួល២៥%នេះ គឺរដូវកាលក្រោយ Pogba បើនៅ Man Utd ទៀត ធ្លាប់តែបាន៣សែនផោន នឹងធ្លាក់មកនៅជាង២សែនផោនប៉ុណ្ណោះ។ បើចាកចេញទៅក្លឹបថ្មី រូបគេក៏នឹងមិនអាចទារប្រាក់ឈ្នួលបានច្រើនវិញដែរ ព្រោះសមិទ្ធផលមិនអាចជួយក្រុមលេង UCL ជាមួយក្លឹបចាស់ នៅតែមានសម្រាប់ក្រុមថ្មីដដែល៕
ប្រភព៖ DailyMail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET