មុនប៉ះគ្នានៅជើងទី២នៃពានរង្វាន់ UEFA Champions League នាថ្ងៃទី០៨ ខែឧសភាខាងមុខនេះ ក្រុមហង្សក្រហម Liverpool និង Barcelona សុទ្ធតែជួបរឿងមិនពេញចិត្តដូចគ្នា។
Liverpool ដែលកំពុងប្រដេញពិន្ទុលើកពានជាមួយ Man City ស្ទើរតែព្រលឹងចុងសក់ បន្ទាប់ពីយប់មិញនេះ ពួកគេស៊ុតគ្រាប់ជ័យជម្នះចុងម៉ោងដ៏តានតឹង ៣-២ ទៅលើ Newcastle United។ មិនតែភ័យខ្លាចខ្វះពិន្ទុប្រជែងជាមួយ Pep ទេ ប៉ុន្តែ Jürgen Klopp ត្រូវឈឺក្បាលនឹង Salah ដែលរងរបួសរហូតសន្លប់ពេលលោតទៅប្រជែងបាល់ជាមួយអ្នកចាំទី Dubravka។ ស្របគ្នានេះ Klopp ក៏បានបង្ហើបថារបួសគ្រលៀនរបស់ Firmino ទំនងមិនទាន់ជាសះស្បើយទាន់ពេលវេលាឡើយ។
ចំណែក Barcelona វិញ ក៏ធ្វើឲ្យអ្នកគាំទ្រខកចិត្តក្រោយលើកពាន Laliga ស្វ័យប្រវត្តិ ប៉ុន្តែបែរជាមកចាញ់ក្រុមនៅលេខ១៤ Celta de Vigo ២-០ ទៅវិញ។ អ្វីដែលពិបាកមួយទៀតគឺ Ousmane Dembele បានរងរបួសភ្លៅ និងត្រូវប្តូរចេញភ្លាមៗ ដែលធ្វើឲ្យភាគរយក្នុងការជួយក្រុមនៅជើងទី២កាន់តែតិច។
ក្រុមទាំង២នឹងប៉ះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League នា ថ្ងៃទី០៨ ខែឧសភាវេលាម៉ោង០២:០០រំលងអាធ្រាត។
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET