ក្លឹបកាំភ្លើងធំ Arsenal បង្កើតក្តីសង្ឃឹមក្រាស់ក្រែលក្នុងដីខ្លួនឯង បន្ទាប់ពីបានយកឈ្នះ Valencia ៣-១ នាជើងទីមួយវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League ខណៈតោខៀវ Chelsea បានត្រឹមស្មើគ្នា ១-១ ជាមួយ Frankfurt។
ពត៌មានពីការប្រកួត៖ ខ្សែការពារ Mouctar Diakhaby បើកការនាំមុខមុនឲ្យ Valencia នៅនាទីទី១១ មុនពេល Arsenal តាមបានពីរគ្រាប់វិញភ្លាមៗដោយខ្សែប្រយុទ្ធ Alexandre Lacazette នៅនាទី១៨ និងនាទីទី២៥។ ការប្រកួតអូសបន្លាយដល់ម៉ោងបន្ថែម៩០នាទីទើបក្រុមរបស់លោក Unai Emery រកបានមួយគ្រាប់ទៀត សម្រេចដោយកីឡាករ Pierre-Emerick Aubameyang។ ងាកទៅការប្រកួតមួយគូផ្សេងទៀត Luka Jovic ជាអ្នកទាត់បញ្ចូលទីឲ្យ Frankfurt ខណៈ Pedro Rodriguez ជាអ្នកស្រោចស្រង់ឲ្យតោខៀវ។
ភាពបាក់បែករវាង Hazard និង Chelsea កាន់តែច្បាស់៖ គ្រូបង្វឹក Maurizio Sarri នៅតែសម្រេចចិត្តមិនដាក់ Hazard ក្នុងការប្រកួតដ៏សំខាន់ ដែលខ្លួនពិតជាត្រូវការគ្រាប់ក្រៅដី។ សូម្បីអតីតគ្រូបង្វឹក Chelsea លោក Glenn Hoddle ក៏បានរឹះគន់ចំពោះ Sarri ក្នុងការមិនដាក់ Hazard ។ លោកបានសួរថា « ហេតុអ្វីអ្នកមិនដាក់កីឡាករល្អបំផុតរបស់ក្លិបឲ្យលេង?»។ Hazard ត្រូបានពត៌មានធំៗទម្លាយថានឹងទៅលេងនៅ Real Madrid ស្របពេលក្លិបអេស្ប៉ាញកំពុងត្រៀមកញ្ចប់លុយមហាសាលក្នុងការស្រោចស្រង់ក្លិបដែលកំពុងយ៉ាប់យ៉ឺនក្រោយការចាកចេញរបស់ Ronaldo ។
ភាគរយក្រុមអង់គ្លេសប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រកាន់តែច្រើន៖ ក្រោយការប្រកួតយប់មិញ Asernal សង្ឃឹមខ្ពស់ដោយសារគេគ្រាន់តែចាញ់តិចជាង២គ្រាប់ក៏ឡើង។ ចំណែក Chelsea ជារឿងមួយល្អដែលត្រូវត្រឡប់មកលេងក្នុងដីវិញ។ គេរក្សាកំណត់ត្រាមិនដែលចាញ់ក្នុងដី គិតតាំងពីឆ្នាំ២០១៣មកក្នុងពានកម្រិតទី២នៅអឺរ៉ុបមួយនេះ។ ៨ក្នុងចំណោម៩ប្រកួតនោះ តោខៀវ ស៊ុតដៃគូបានលើសពី៣គ្រាប់ឯណោះ។ យ៉ាងណា ចំពោះ Frankfurt កំពុងឡើងជើងខ្លាំង ដោយឈរ Top 4 លីគអាឡឺម៉ង់ ខណៈ៩ប្រកួតចុងក្រោយនៅ Europa League គេចាញ់តែម្តងគត់។
ជើងទី២៖ ក្រុមទាំង២នឹងប៉ះគ្នាម្តងទៀតនាថ្ងៃទី១០ ខែឧសភា ដោយប្តូរទឹកដីនៃការប្រកួតជើងទី១។
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET