Pedro ​ជួយ Chelsea ​តាម​បាន​ស្មើ Frankfurt ​១-១​

ក្រុម Chelsea ​លេង​បាន​ត្រឹម​ស្មើ​ក្រុម Frankfurt ​១-១ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Europa League ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​យប់មិញ​នេះ។

កីឡាករ Jovic ​រក​គ្រាប់​បាល់​បាន​នាំ​មុខ Chelsea ​ត្រឹម​នាទី​២៣​ប៉ុណ្ណោះ ប៉ុន្តែ​ក៏​ត្រូវ Pedro ​រក​គ្រាប់​បាល់​បាន​តាម​ស្មើ​វិញ​ផង​ដែរ​នៅ​នាទី​៤៥។ លទ្ធផល​នៅ​តង់​ទី​១ ​ស្មើ​គ្នា ១ទល់​នឹង​១​នេះ ​គឺ​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​នេះ​តែ​ម្ដង។ អ្នក​គាំទ្រ​ជា​ច្រើន​មាន​ចម្ងល់​ចំពោះ​ការ​មិន​ដាក់ Eden Hazard ​ឱ្យ​ចូល​លេង​ជម្រើស​ដំបូង​សម្រាប់​ប្រកួត​នេះ ត្បិត​អី​រូបគេ​បាន​ប្ដូរ​ចូល​នាទី​៦១​ទៅ​ហើយ។

លទ្ធផល ១-១ ​នេះ​ក៏​អាច​ចាត់​ទុក​ថា​ល្អ​សម្រាប់​ក្រុម​តោ​ខៀវ​ដែរ ​ត្បិត​អី​នេះ​ជា​ប្រកួត​ក្រៅ​ដី។ ក្រុម​ទាំង​ពីរ​នឹង​ប៉ះ​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​១០​ខាង​មុខ​នេះ ដើម្បី​កាត់​សេចក្ដី​រក​ក្រុម​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT