Rakitic ៖ មាន Messi ​គឺ​ជា​កម្លាំង​ចិត្ត​ខ្លាំង អាច​ជួយ Barca ​ឈ្នះ UCL ​បាន​

ខ្សែ​បម្រើ Rakitic ​ថា​វត្តមាន​របស់ Lionel Messi ​គឺ​ជា​កម្លាំង​ចិត្ត​ធំ​ណាស់​សម្រាប់​សមាជិក​ក្រុម​ដទៃ​ទៀត ​ហើយ​វា​ក៏​នឹង​ជួយ​ឱ្យ Barcelona ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​បាន​ផង​ដែរ។

ក្រុម​អ្នក​មាន​បុណ្យ Barcelona ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Liverpool ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​ហើយ សម្រាប់​ជើង​ទី​១​ពាន​រង្វាន់ Champions League ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​នា​រាត្រី​នេះ ​Ivan Rakitic ​បាន​ផ្ដាំ​ផ្ញើ​ទៅ​ក្រុម Liverpool ​ថា Barcelona  ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ប្រកួត​នេះ។

កីឡាករ​របស់​ក្រូអាត​ខាង​លើ​បញ្ជាក់​ទៀត​ថា Barcelona ​ដែល​មាន Messi ​គឺ​ជា​កម្លាំង​ចិត្ត​ធំ​ក្នុង​ការ​លើក​ពាន​រង្វាន់​នានា។ កីឡាករ​អាហ្សង់ទីន ​ពិត​ជា​សំខាន់​សម្រាប់​ក្រុម​ណាស់ ​ហើយ​រូបគេ​នឹង​ធ្វើ​ឱ្យ​ក្ដី​ស្រមៃ​លើក​ពាន​រង្វាន់ UCL ​នា​ឆ្នាំ​នេះ​នឹង​ក្លាយ​ជា​ការ​ពិត​បាន ដោយ​ឈ្នះ Liverpool ​និង​ឡើង​វគ្គ​បន្ដ​ទៀត៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT