ក្រុមជម្រើសជាតិបារាំងកំពុងជួបក្ដីបារម្ភ ត្បិតអីខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួន Kylian Mbappe រងរបួស អំឡុងពេលហ្វឹកហាត់ជាមួយសមាជិកក្រុមដទៃទៀត។
Kylian Mbappe បានប៉ះទង្គិចគ្នាជាមួយខ្សែការពារ Adil Rami ហើយធ្វើឱ្យរូបគេត្រូវក្រុមគ្រួពេទ្យនាំទៅពិនិត្យភ្លាមៗតែម្ដង។ តាមការសន្និដ្ឋានភ្លាមៗរបស់អ្នកគាំទ្រ គឺខ្សែប្រយុទ្ធ PSG រូបនេះមិនអាចចូលលេងបានទេនៅ World Cup ព្រោះថារបួសហាក់ដូចជាធ្ងន់ធ្ងរខ្លាំង ធ្វើឱ្យរូបគេមិនអាចឈរខ្លួនឯងបាន។ យ៉ាងណាមិញ ក្រោយពីធ្វើការពិនិត្យទៅ សាមីខ្លួនបានបង្ហោះនៅលើបណ្ដាញសង្គមថា កុំបារម្ភ វាគ្រាន់តែជាការប៉ះទង្គិចគ្នាធម្មតាប៉ុណ្ណោះ រូបគេនឹងអាចលេងបានក្នុងប្រកួត World Cup ។
កីឡាករវ័យ១៩ឆ្នាំនេះ គឺជាតួអង្គយ៉ាងសំខាន់សម្រាប់ក្រុមជម្រើសជាតិបារាំង។ រូបគេតែងតែបង្កើតឱកាសនិងរកគ្រាប់បាល់បានសឹងតែគ្រប់ប្រកួតឱ្យក្រុមរបស់លោក Didier Deschamp ។ អតីតកីឡាករ Monaco រូបនេះ ក៏ជាកីឡាករបារាំងដែលមានតម្លៃខ្លួនថ្លៃជាងគេផងដែរ៕DailyMail