Bale ​ច្បាស់​ហើយ ​នឹង​ចាកចេញ​ពី Real Madrid ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​

ខ្សែ​ប្រយុទ្ធ Gareth Bale ​ត្រូវ​បាន​ក្រុម Real Madrid ​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​ដាក់​លក់ ឬ​ខ្ចី​ជើង​ហើយ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ក្រោយ​ពី​ខកខាន​ឱកាស​ច្រើន​មក​ហើយ។

 

 

កីឡាករ​វ័យ​២៩​ឆ្នាំ ​២​ខែ​ចុង​ក្រោយ​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​ក្រុម Real Madrid ​រិះគន់​រហូត​តែ​ម្ដង បើ​ទោះ​ជា​បាន​ចូល​លេង​ឬ​មិន​ចូល​លេង​ក្ដី។ ទម្រង់​លេង​មិន​ល្អ ​មិន​អាច​ជួយ​ក្រុម​បាន ​និង​បាត់​ឱកាស​ជាប់​ជម្រើស​១១​នាក់​ដំបូង បាន​ធ្វើ​ឱ្យ​កីឡាករ​វែល​រូប​នេះ ​អស់​អនាគត​ជាមួយ​អធិរាជ​ស​ហើយ ​ជា​ពិសេស​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​ទៀត​នោះ។

ដូច្នេះ​ហើយ​ទើប​បាន​ជា រូបគេ​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​លក់​ចេញ ​ហើយ​និង​ដាក់​ឱ្យ​ក្លឹប​ដទៃ​ខ្ចី​ជើង។ កាសែត​ល្បី​ឈ្មោះ​អេស្ប៉ាញ Marca ​បាន​ចុះ​ផ្សាយ​ថា ​រូបគេ​នឹង​ត្រូវ​លក់​ចេញ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​បើ​ទោះ​ជា​បច្ចុប្បន្ន​គ្មាន​ក្លឹប​ណា​ទាក់ទង​ចង់​បាន​ក៏​ដោយ។ ការ​វៃ​ចេញ​នេះ ​គឺ​មាន​២​ជម្រើស ​លក់​ចេញ​តែ​ម្ដង ​និង​ដាក់​ឱ្យ​គេ​ខ្ចី​ជើង​សិន៕ប្រភព៖ MARCA

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT