ប្រដាល់សកលកម្ពុជា ចាញ់ជុំទី១ទាំងអស់ក្នុងការប្រកួតជើងឯកអាស៊ីនៅថៃ

អ្នកប្រដាល់ជម្រើសជាតិសាកលកម្ពុជា៧រូប សុទ្ធតែចាញ់ជុំដំបូងទាំងអស់ក្នុងការប្រកួតជើងឯកអាស៊ីនៅប្រទេសថៃ ដែលហាលអាវទាំងអស់ត្រឹមថ្ងៃទី២១ ខែមេសាម្សិលមិញនេះ។

ក្នុងនោះលទ្ធផលមានដូចខាងក្រោម៖

  • កីឡាករ​ បាង កានុង​​ ចាញ់​កីឡាករ​ចិន​
  • កីឡាករ​ ប៉ុន ដារ័ត្ន​ ចាញ់​កីឡាករ​ស្រី​លង្កា​
  • កីឡាករ​ វី សម្ភស្ស ចាញ់​កីឡាករ​ឥណ្ឌា​
  • កីឡាករ​ ពេជ្រ ម្ទេស​ខ្មាំង​ ចាញ់​កីឡាករ​ចិន​
  • កីឡាករ​ សៅ រង្សី ចាញ់​កីឡា​ករ​ អាហ្វហ្គានីស្ថាន​
  • កីឡា​ការិនី​ វី ស្រីខួច​ ចាញ់​កីឡា​ការិនី​ឥណ្ឌា​​
  • កីឡា​ការិនី​ នៅ ស្រីពៅ ចាញ់​កីឡា​ការិនី​ឥណ្ឌា​​

នេះជារឿងសោកស្តាយមួយ សម្រាប់វិស័យប្រដាល់មួយនេះនៅកម្ពុជា ប៉ុន្តែមជ្ឍដ្ឋានមហាជនពុំបានដាក់ក្តីរំពឹងខ្ពស់ពីលទ្ធផលឡើយ។ ការដែលពុំសង្ឃឹមគឺដោយសារកីឡានេះពុំមានការប្រកួតក្នុងស្រុកដូចមុនទៀតឡើយ។ ម្យ៉ាងទៀត ការផ្សព្វផ្សាយក៏មានកម្រិត ពុំទូលំទូលាយឡើយ ពោលគឺអាចនិយាយបានថា ទៅស្ងាត់ៗ។

ប្រដាល់សកលធ្លាប់ឈ្នះមេដាយប្រាក់ជូនកម្ពុជា នៅស៊ីហ្គេម២០១៥នាប្រទេសសិង្ហបុរី ដោយកីឡាករ វ៉ែន រដ្ឋា និងស៊ីហ្គេម២០១៧ ពេជ្រ ម្ទេសខ្មាំង ឈ្នះបានមេដាយ១គ្រឿងទៀតផងដែរ។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT