ខ្សែប្រយុទ្ធ Kylian Mbappe បានបញ្ជាក់ថាខ្លួននឹងនៅលេងឱ្យក្រុម PSG ទៀតនារដូវកាលក្រោយនេះ មិនចាកចេញទៅក្លឹបណានោះទេ។
សម្ដី១ឃ្លាខាងលើនេះ ដូចជាសម្លាប់ទឹកចិត្តក្រុម Real Madrid ខ្លាំងណាស់ ព្រោះពួកគេកំពុងទាក់ទងទិញកីឡាករវ័យក្មេងនេះជាខ្លាំង។ Zidane ត្រូវការកីឡាករដូច Mbappe នេះ ដើម្បីស្រោចស្រង់ក្រុមឡើងវិញ ត្បិតអីរដូវកាលនេះពួកគេមានមានពានរង្វាន់លើកឡើយ។ មានដំណឹងជាច្រើនបានចុះផ្សាយចំពោះរឿង Real Madrid ចង់បានកីឡាករវ័យ២០ឆ្នាំខាងលើ ប៉ុន្តែវាហាក់ដូចជាឆ្ងាយទៅហើយ ក្រោយពីសាមីខ្លួនចេញមុខមកបញ្ជាក់យ៉ាងនេះ។
អតីតកីឡាករ Monaco បាននិយាយក្រោយជួយក្រុម PSG លើកពានលីគបារាំងថា៖ “អនាគតរបស់ខ្ញុំនឹងនៅ PSG ទៀត។ ខ្ញុំបានចូលរួមភារកិច្ចជាមួយ PSG ។ ខ្ញុំសប្បាយចិត្តពេល Zidane ចូលដឹកនាំក្រុម Real Madrid វិញ ខ្ញុំនឹងមើលការប្រកួតរបស់ពួកគេក្នុងនាមជាអ្នកគាំទ្រ”៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET