Solskjaer៖ “Barcelona ជា​ក្រុម​ដែល​អាច​ឈ្នះ Champions League រដូវ​កាល​នេះ”

ក្រោយ​បរាជ័យ​ទល់​នឹង​ក្រុម​កាតាឡាន់​កាល​ពី​យប់មិញ អ្នកចាត់ការ​លោក Ole Gunnar Solskjaer បាន​ចេញ​មុខ​ទទួល​ស្គាល់​ថា Barcelona សក្ដិសម​ជា​ក្រុម​ដែល​អាច​ឈ្នះ Champions League រដូវ​កាល​នេះ​ពិត​មែន។

ថ្លែង​ក្រោយ​បិទ​ការ​ប្រកួត លោក Solskjaer និយាយ​ថា៖ “ខ្ញុំ​គិត​ថា​ពួក​គេ [Barcelona] ជាក្រុម​មាន​ភាគរយ​ខ្ពស់​ឈ្នះ​ពាន ជាមួយ​នឹង​គុណភាព​ដែល​ពួក​គេ​មាន គ្រប់​យ៉ាង​វា​ប្រាកដ​ជា​អាច​កើត​ឡើង​ទៅ​បាន”។

អ្នកចាត់ការ​បិសាច​ក្រហម​រូប​នេះ​បន្ត​ទៀត៖ “ប្រសិន​បើ​អ្នក​មាន​កីឡាករ​ដូច​ជា Messi គឺ​គ្រប់​យ៉ាង​អាច​ធ្វើ​ទៅ​បាន​យ៉ាង​ស្រួល ដោយ​គេ​ជា​កីឡាករ​ដែល​មាន​ទេពកោសល្យ​មួយ​រូប ទាំង​ Messi និង Cristiano គឺ​លេច​ធ្លោ​ខ្លាំង​បំផុត​នៅ​ទសវត្សរ៍​ចុង​ក្រោយ​នេះ”។ ប្រភព: Marca​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT