អ្នកចាត់ការរបស់ក្លឹប Eintracht Frankfurt លោក Adi Hutter បានបញ្ជាក់ថាកីឡាកររបស់ខ្លួនគឺ Luka Jovic សព្វថ្ងៃកំពុងទទួលការចាប់អារម្មណ៍ពីបណ្តាក្លឹបកំពូលមានតាំងពី Barcelona, Real Madrid, Bayern Munich និង Manchester City។ នេះបើយោងតាមសារព័ត៌មាន Goal បានចុះផ្សាយ។
បុរសវ័យ ២១ ឆ្នាំបានបង្ហាញទម្រង់លេងយ៉ាងល្អនារដូវកាល ២០១៨/១៩ នេះ ដោយនេះក៏ជាឆ្នាំទីពីរហើយសម្រាប់រូបគេមកលេងនៅ Frankfurt ក្រោយត្រូវ Benfia បើកឲ្យខ្ចីជើង។ បណ្តាក្លឹបខាងលើបាននឹងកំពុងដុតដៃដុតជើងទម្លាក់សំណើដេញថ្លៃយក Jovic ក្រោយ ៣៨ ប្រកួតរូបគេរកបាន ២៣ គ្រាប់ហើយ។
អតីតខ្សែប្រយុទ្ធនៅ Red Star Belgarde រូបនេះ បានផ្លាស់ចេញពីក្លឹបចាស់មកចូលរួមជាមួយ Benfica នារដូវកាល ២០១៦ ប៉ុន្តែក្រោយមកក៏ត្រូវបានដាក់ឲ្យខ្ចីជើងមក Frankfurt នាមួយឆ្នាំបន្ទាប់។ តាមការចរចាកន្លងមករូបគេហាក់មានថ្លៃខ្លួនប្រហែល ៥០ លានអឺរ៉ូ ដោយយោងតាមចចាមអារ៉ាមដែលថា Real Madrid ចង់បានយកមកជំនួសតំណែងរបស់ Ronaldo។ ប្រភព: Goal
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET