លោក Sérgio Conceição គ្រូបង្វឹកក្រុម Porto បាននិយាយថា គ្មានក្រុមណាមួយចង់ប៉ះ Liverpool នៅវគ្គនេះទេ ប៉ុន្តែបើបានប៉ះហើយត្រូវលេងឱ្យឆ្លាតបំផុត។
Porto នឹងទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Liverpool នៅម៉ោង២រំលងអាធ្រាត្រនេះហើយ ក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយ។ លោក Sérgio ដែលជាគ្រូបង្វឹកក្រុម Porto បាននិយាយចំពោះការប្រកួតនេះថា ជាប្រកួតធំបំផុត ហើយក៏ពិបាកបំផុតដែរ។ នៅវគ្គនេះ គ្មានក្រុមណាមួយចង់ជួប Liverpool ឡើយ។ ពួកគេកំពុងលេងបានល្អមែនទែន ពីមួយប្រកួតទៅមួយប្រកួត។ អ្វីដែលក្រុម Porto ត្រូវធ្វើនាការប្រកួតយប់នេះ គឺត្រូវលេងឱ្យឆ្លាតបំផុតនៅជើងទី១ ទឹកដីអង់គ្លេសនេះ។
ដោយឡែកសម្រាប់លោក Klopp អ្នកចាត់ការក្រុម Liverpool វិញ បានបញ្ជាក់ថាកូនក្រុមរបស់លោកត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ការប្រកួតនេះ។ បើទោះជាជួបគ្នាលើកមុន ក្រុមហង្សក្រហមឈ្នះ ៥-០ មែន ប៉ុន្តែឆ្នាំនេះអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់នៅតែចង់ឱ្យកូនក្រុមយកចិត្តទុកដាក់ខ្លាំង មិនអាចប្រហែសបានឡើយ៕ប្រេភព៖ UEFA
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET