Pochettino ​ថា​ប៉ះ Man City ​យប់​នេះ ​គឺ​ជា​ប្រកួត​ធំ​បំផុត​របស់​ខ្លួន​

ក្រុម Spurs ​នឹង​បើក​កីឡដ្ឋាន​ថ្មី​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​របស់​ខ្លួន ស្វាគមន៍​ក្រុម​ភ្ញៀវ Manchester City ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​៨​ក្រុម​។

លោក Pochettino  ​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​និយាយ​មុន​ការ​ប្រកួត​នេះ​ថា​៖ “​លេង​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ​គឺ​ជា​ការ​ផ្ដល់​រង្វាន់​ដ៏​ធំ​សម្រាប់​ក្រុម​យើង។ យើង​ដឹង​ថា ​យើង​នឹង​ប៉ះ​ក្រុម​មួយ​ដែល​ខ្លាំង​បំផុត ​ជា​ក្រុម​មួយ​ដែល​កសាង​ឡើង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ដើម្បី​ឈ្នះ​ពាន​។ វា​ជា​ការ​ប្រកួត​មួយ​ដែល​សំខាន់​បំផុត​សម្រាប់​អាជីព​ដឹក​នាំ​ក្រុម​របស់​ខ្ញុំ”។

អ្នក​ចាត់ការ​សញ្ជាតិ​អាហ្សង់ទីន​បាន​បង្ហើប​ទៀត​ថា ​ក្រុម Man City ​បច្ចុប្បន្ន​នេះ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​នេះ។ ហើយ​មិន​ត្រឹម​តែ​ពាន​នេះ​១​ទេ ​ការ​ចង់​បាន​ពាន​រង្វាន់​៤​ក្នុង​១​រដូវ​កាល​របស់​លោក Pep ​ក៏​អាច​កើត​មាន​បាន​ដែរ៕ប្រភព៖ BBC

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT