Hazard ​អូស​ដាច់​ខ្សែ​ការពារ​៦​នាក់ ​ស៊ុត​យ៉ាង​ស្អាត​ឱ្យ Chelsea ​យប់មិញ​

ក្រុម Chelsea ​បាន​យក​ឈ្នះ​លើ​ក្រុម West Ham ​ក្នុង​លទ្ធផល ២-០ ​ដោយ​គ្រាប់​បាល់​ទាំង​២​គ្រាប់​នោះ​ធ្វើ​បាន​សម្រេច​ដោយ Eden Hazard ​។

លេង​ក្នុង​ដី​ខ្លួន​ឯង ​ក្រុម​តោ​ខៀវ​បាន​បង្កើត​ឱកាស​ស្វែង​រក​គ្រាប់​បាល់​ច្រើន​មែនទែន ​ប៉ុន្តែ​ហាក់​មិន​ទទួល​បាន​ផល​ច្រើន​ទេ។ ដោយ​រង់ចាំ​រហូត​ដល់​នាទី​២៤ ទើប Hazard ​រក​បាន​១​គ្រាប់ ដោយ​អូស​បាល់​ដាច់​ខ្សែ​ការពារ​៦​នាក់ ​សម្រេច​ទី​យ៉ាង​ស្អាត​តែ​ម្ដង។ ​ខណៈ​ដែល​គ្រាប់​ទី​២​ធ្វើ​បាន​នៅ​នាទី​៩០​ទៅ​ហើយ។ ​ចប់​កា​ប្រកួត​នេះ ​ក្រុម Chelsea ​យក​ឈ្នះ​លើ​ក្រុម West Ham ​២-០។

ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ ​ក្រុម Chelsea ​បាន​ហក់​ឡើង​ដល់​លេខ​៣​ក្នុង​តារាង Premier League ​បណ្ដោះអាសន្ន​ហើយ ​ដោយ​ប្រកួត​បាន​៣៣​ប្រកួត ​ស្រប​ពេល​ដៃ​គូ​ប្រជែង Spurs, Arsenal ​និង Man Utd ​ទើប​តែ​មាន​៣២​ប្រកួត​ប៉ុណ្ណោះ៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT