Mohamed Salah បានចូលរួមចំណែករកគ្រាប់បាល់ជ័យជម្នះនៅលទ្ធផល ៣-១ ទៅលើក្រុម Southampton កាលពីព្រឹកថ្ងៃសៅរ៍កន្លងទៅ។ ៣ ពិន្ទុដ៏សំខាន់បានរុញឲ្យក្រុមហង្សក្រហមឡើងឈរចំណាត់ថ្នាក់ទី ១ បណ្តោះអាសន្ន ឈ្នះ ២ ពិន្ទុលើ Man City ដែលនៅសល់មួយប្រកួតក្នុងដៃ។
ក្នុងនោះ Salah ក៏បានប្រែក្លាយជាកីឡាករនៅ Premier League ដែលអាចបំបែកគ្រាប់បាល់ទី ៥០ ប្រើពេលខ្លីបំផុត ដោយចំណាយត្រឹម ៦៩ ប្រកួត ធៀបនឹងអ្នកបន្ទាប់គឺ Fernando Torres ប្រើពេល ៧២ ប្រកួត ខណៈ Luis Suarez អតីតមិត្តរួមក្រុមប្រើពេល ៨៦ ប្រកួត។
បញ្ជាក់ថា ៥០ គ្រាប់របស់អតីតកីឡាករ Roma រូបនេះ មាន ៣២ គ្រាប់កើតឡើងពីរដូវកាលចាស់គឺ ២០១៧/១៨ ដែលខ្លួនផ្លាស់មកចូលរួមនៅ Anfield ដំបូង ហើយរដូវកាលថ្មីនេះបំបែកបាន ១៨ គ្រាប់ហើយ។ ប្រភព: 90min