Valencia បានយកឈ្នះលើភ្ញៀវ Real Madrid នៅលទ្ធផល ២-១ កាលពីយប់មិញ ទាញបាន ៣ ពិន្ទុរុញខ្លួនតាមប្រកៀកនឹង Getafe នៅចំណាត់ថ្នាក់ Top 4។
មួយគ្រាប់បើកឆាកធ្វើបានដោយកីឡាករពាក់អាវលេខ ៧ របស់ម្ចាស់ផ្ទះ Goncalo Guedes នៅនាទី ៣៥ មុនមានការវាយសម្រុកឥតឈប់នៅតង់ទីពីរ រហូតដល់ Ezequiel Garay ធ្វើបានមួយគ្រាប់ទៀតនៅនាទី ៨៣។ លុះដល់ថែមម៉ោង ៩០+៣ នាទី ខ្សែប្រយុទ្ធ Karim Benzema ក៏រកបានមួយគ្រាប់សងតាមរយៈការតែតបញ្ចូលទី។
ទស្សនាវីដេអូ Hightlight ខាងក្រោម៖
រំឭកថាប្រកួតបន្ទាប់របស់ Real Madrid នឹងត្រូវតតាំង Eibar នាចុងសប្តាហ៍នេះ មុនត្រូវឡើងប៉ះ Leganes នៅថ្ងៃទី ១៦ មេសា ដែលជាកាតព្វកិច្ចមិនសូវពេញធឹងខ្លាំង ព្រោះបាត់បង់កៅអីនៅការប្រកួត Champions League ទៅហើយនោះ។