ខ្សែបម្រើវ័យ ២១ ឆ្នាំ Frenkie de Jong បានសម្រេចចុះហត្ថលេខាផ្ទេរចូលក្លឹប Barcelona នៅតម្លៃខ្លួន ៦៥ លានផោនកាលពីខែមករា។ យ៉ាងណាមិញរូបគេក៏បានជីកកកាយដល់រឿងរ៉ាវចាស់ដែលគ្រានោះមានក្លឹប Tottenham ក៏បានទាក់ទងឥតឈប់ផងដែរ។
De Jong បាននិយាយថាខ្លួនចាប់អារម្មណ៍ជាមួយអ្នកចាត់ការរបស់ Spurs លោក Mauricio Pochettino ខ្លាំងណាស់ ប៉ុន្តែដោយហេតុផលពិបាកក្នុងការសម្រេចចិត្តពេក ក៏បោះបង់សំណើក្លឹបមួយនេះចោលតែម្តង។
ខ្សែបម្រើហូឡង់និយាយថា៖ “ខ្ញុំពិចារណាលើសំណើនេះយ៉ាងយូរនិងពិបាកបំផុត ដោយខ្ញុំឃើញថា Tottenham ក៏ជាក្លឹបដែលមានស្ថិរភាពមួយ ដោយពួកគេក៏ផ្តល់ឱកាសឲ្យកីឡាករវ័យក្មេងច្រើន ជាពិសេសគឺលោក Pochettino ដែលជាអ្នកចាត់ការម្នាក់តែងតែពង្រឹងកីឡាករវ័យក្មេង”។
រំឭកថាសព្វថ្ងៃ Spurs កំពុងឈរនៅចំណាត់ថ្នាក់ទី ៤ ក្នុងតារាង Premier League ដែលតាមយ៉ាងប្រកៀកប្រកិតជាមួយ Arsenal និង Man Utd ខណៈ ៥ ប្រកួតចុងក្រោយរបស់មាន់ខ្នាយមាសអាចកើនបាន ១ ពិន្ទុគត់។ ប្រភព: BeSoccer