Fulham ​ជា​ក្រុម​ទី​២ ត្រូវ​កាត់​ចេញ​ពី​លីគ​កំពូល​អង់គ្លេស​

Fulham ​ត្រូវ​កាត់​ចេញ​ពី​លីគ​កំពូល​អង់គ្លេស​ហើយ​នា​រដូវ​កាល​ក្រោយ ​បន្ទាប់​ពី​ពួកគេ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Watford ​៤-១ ​។

Fulham ​នា​រដូវ​កាល​នេះ ​បាន​ចំណាយ​ប្រាក់​ដល់​១០០​លាន​ផោន​ឯ​ណោះ ដើម្បី​នាំ​យក​កីឡាករ​ថ្មី​មក​រួម​ក្រុម​ក្នុង​ន័យ​រក្សា​ខ្លួន​ឱ្យ​បាន​នៅ​លីគ​កំពូល​អង់គ្លេស។ ផ្ទុយ​ទៅ​វិញ ​ពួកគេ​បាន​ខក​បំណង​ហើយ ​ក្រោយ​ពី​ចាញ់​ផ្ទួន​ៗ ​រហូត​ដល់​យប់មិញ​នេះ​ដល់​ដំណាក់​កាល​ធ្លាក់​ទៅ​លេង​នៅ​លីគ​លំដាប់​ទី​២​ទៅ​ហើយ ក្រោយ​ចាញ់​ក្រុម Watford ​៤-១។ ​ការ​ប្រកួត​កន្លង​មក ​៣៣​ប្រកួត ​ពួកគេ​រក​បាន​ត្រឹម​តែ​១៧​ពិន្ទុ​ប៉ុណ្ណោះ។

នេះ​ជា​ក្រុម​ទី​២​ហើយ​នៅ​លីគ​កំពូល​អង់គ្លេស ដែល​ត្រូវ​ធ្លាក់​ទៅ​លេង​នៅ​លីគ​ទី​២។ ខណៈ​ដែល​ក្រុម​ទី​១​នោះ គឺ Hudderfield ​ដែល​ឆ្លង​កាត់​៣២​ប្រកួត រក​បាន​១៤​ពិន្ទុ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT