ខ្សែ​ការពារ​រុស្ស៊ី៖ ​ចង់​បិទ Salah មិន​ពិបាក​ទេ ​ព្រោះ Ramos ​បង្រៀន​យើង​រួច​ហើយ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​រុស្ស៊ី ​ស្ថិត​ក្នុង​ពូល​ជាមួយ​ក្រុម​អេស្ស៊ីប​ដែរ ​នា​ការ​ប្រកួត World Cup 2018 ​ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៤​ខែ​មិថុនា​ឆ្នាំ​២០១៨​នេះ​ហើយ។

អេស្ស៊ីប​ជា​ក្រុម​ដែល​គេ​មិន​អាច​មើល​ស្រាល​បាន ត្បិត​អី​ពួកគេ​ធ្វើ​បាន​ល្អ​តាំង​ពី​វគ្គ​ជម្រុះ​ដំបូង និង​មាន​កីឡាករ​ល្អ Salah ​ផង​ដែរ។ និយាយ​ពី​ខ្សែ​ប្រយុទ្ធ​លេង​នៅ​ក្រុម Liverpool ​មួយ​នេះ បាន​ធ្វើ​ឱ្យ Ilya Kutepov ​ខ្សែ​ការពារ​ជម្រើស​ជាតិ​រុស្ស៊ី ​មាន​ក្ដី​បារម្ភ​បន្តិច​ដែរ ប៉ុន្តែ​រូបគេ​គិត​ថា​ខ្លួន​ទទួលបាន​មេ​រៀន​ច្រើន​ពី​ខ្សែ​ការពារ Ramos ​រួច​ទៅ​ហើយ ក្នុង​ការ​បិទ Salah ។

Kutepov  ​បាន​និយាយ​ដូច្នេះ​ថា​៖ “Salah ​ប្រហែល​ជា​មិន​ធ្វើ​ឱ្យ​ខ្ញុំ​ពិបាក​នោះ​ទេ។ តើ​យើង​ធ្វើ​យ៉ាង​ណា ដើម្បិ​បិទ​រូបគេ? ល្អ​ណាស់! ​អ្នក​អាច​​ធ្វើ​តាម​អ្វី​ដែល Ramos ​បាន​បង្ហាញ​នោះ​ទៅ​រួច​ជា​ស្រេច​ហើយ។ គាត់​បាន​បង្ហាញ​យើង​ពី​វិធី​មួយ​ដើម្បី​បិទ Salah ។ វា​ជា​មេរៀន​ល្អ​មួយ​សម្រាប់​ខ្សែ​ការពារ​ដូច​ជា​ខ្ញុំ”។

Salah ​បាន​រង​របួស​ស្មា​ធ្ងន់ធ្ងរ​អំឡុង​ពេល​ប៉ះ​គ្នា​ជាមួយ​ខ្សែ​ការពារ Ramos ​នា​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ UEFA Champions League ។ ខណៈ​ដែល​បច្ចុប្បន្ន​នេះ ​អេហ្ស៊ីប​រំពឹង​ថា​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​របស់​ខ្លួន ​នឹង​អាច​ជា​សះស្បើយ​ទាន់​ពេល​វេលា។ អេស្ស៊ីប ​ត្រូវ​ប្រកួត​បើក​ឆាក​ទល់​ក្រុម​អ៊ុយរុយហ្គាយ ​ថ្ងៃ​ទី​១៥ ​ប៉ះ​ម្ចាស់​ផ្ទះ​រុស្ស៊ី​ថ្ងៃ​ទី​១៩ ​និង​ប៉ះ​អារ៉ាប៊ីសាអ៊ូឌីត ថ្ងៃ​ទី​២៥៕ប្រភព៖ DailyMail

  • ខ្សែ​ការពារ​រុស្ស៊ី៖ ​ចង់​បិទ Salah មិន​ពិបាក​ទេ ​ព្រោះ Ramos ​បង្រៀន​យើង​រួច​ហើយ