អ្នកចាត់ការលោក Nico Kovac ទំនងជាមិនអាចរក្សាជើងឈរនៅក្លឹប Bayern Munich នារដូវកាលក្រោយទៀតបាននោះទេ ប្រសិនណាមិនអាចដឹកនាំក្រុមឲ្យឆ្លងផុតការតតាំងទល់ Liverpool នាវគ្គ ៨ ក្រុមចុងក្រោយ Champions League នាខែមេសានេះ។
យោងតាមសារព័ត៌មាន Fichajes.com ក៏បានចុះផ្សាយថាក្រុមយក្សអាល្លឺម៉ង់ហាក់សម្លឹងរួចជាស្រេចជុំវិញការចង់បានលោក Jose Mourinho ដែលជាអតីតគ្រូចាស់នៅ Man Utd មកជំនួសតំណែងរបស់ Kovac ប្រសិនមានស្ថានការណ៍មិនល្អណាមួយបានកើតឡើងក្នុងពេលខាងមុខ។
Mourinho ដែលចាកចេញពីបិសាចក្រហមតាំងពីខែធ្នូ សព្វថ្ងៃនៅទំនេរជើងចោលអស់រយៈពេលជិត ៤ ខែមកហើយ ប្រសិនណាអាចទៅដឹកនាំ Bayern មែន នោះនឹងក្លាយជាបទពិសោធន៍នៃការចាត់ការក្រុមអាល្លឺម៉ង់ជាលើកដំបូងសម្រាប់អាជីពខ្លួន។ ប្រភព: BeSoccer