លោក Jurgen Klopp ថាក្រុម Liverpool មានគ្រឹះរឹងម៉ាំល្អហើយ ដូច្នេះត្រូវតែសម្រេចេជោគជ័យឱ្យបាននារដូវកាលនេះ លើកពានជូនអ្នកគាំទ្រ។
នាចុងសប្ដាហ៍នេះ ក្រុមហង្សក្រហម Liveerpool នឹងត្រូវតតាំងជាមួយក្រុម Spurs ដើម្បីស្វែងរក៣ពិន្ទុបន្ថែម។ វាជាការប្រកួតធំសម្រាប់លីគអង់គ្លេស ត្បិតអីក្រុមទាំងពីរនេះ ត្រូវការពិន្ទុដូចគ្នា ដើម្បីរក្សាលេខរៀងនៅតារាង Premier League ។ ជាក់ស្ដែង ក្រុមរបស់លោក Klopp ប្រសិនបើឈ្នះការប្រកួតនេះទៀត នឹងកាន់តែមានសង្ឃឹមច្រើនក្នុងការប្រជែងពានហើយ។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ខាងលើបាននិយាយមុនការប្រកួតនេះដែរថាក្រុម Liverpool មានគ្រឹះល្អហើយ ប៉ុន្តែនៅតែការព្យាយាមទៀតប៉ុណ្ណោះ ដើម្បីសម្រេចគោលបំណង។ សល់៧ប្រកួតទៀតក្នុងដៃ លោក Klopp គិតថាគ្មានប្រកួតណាមួយដែលក្រុមត្រូវទុកជើងឡើយ ពោលគឺវាសុទ្ធតែជាប្រកួតផ្ដាច់ព្រ័ត្រ តម្រូវឱ្យកីឡាករប្រឹងលេងអស់ពីសមត្ថភាពទាំងអស់៕ប្រភព៖ Dailymail