ក្រុមអ៊ីតាលីបានយកឈ្នះលើក្រុមជម្រើសជាតិលិចធិនស្តែននៅលទ្ធផល ៦-០ នៅការប្រកួតវគ្គជម្រុះជុំទី ២ ក្នុងពូល J នៃពានរង្វាន់ Euro 2020។
ការលេងមិនឲ្យក្រុមភ្ញៀវតដៃរួច ហាក់ទម្លាក់សម្ពាធយ៉ាងខ្លាំង បន្ទាប់ពីម្ចាស់ផ្ទះមានឱកាសស៊ុតដល់ទៅ ៤១ លើក ចំគោលដៅ ១២ លើក មានភាគរយគ្រប់គ្រងបាល់ ៧៨ ភាគរយ ធៀបនឹងលិចធិនស្តែនដែលជាប្រទេសតូចមួយនៅតំបន់អឺរ៉ុបមានឱកាសស៊ុត ៣ លើក ចំគោលដៅ ១ លើកគត់ និងគ្រប់គ្រងបាល់បាន ២២ ភាគរយប៉ុណ្ណោះ។
ក្នុងនោះគេឃើញមានខ្ញីចាស់ Fabio Quagliarella ក៏រកបាន ២ គ្រាប់ម្នាក់ឯងតាមរយៈការស៊ុតបាល់ប៉េណាល់ទី និងកីឡាករវ័យក្មេង Moise Kean ក៏បំបែនបានមួយគ្រាប់ផងដែរ។ អមចែកគ្នាមួយគ្រាប់ផ្សេងទៀតពីកីឡាករ Stefano Sensi, Marco Verratti និង Leonardo Pavoletti។
ទស្សនាវីដេអូ Highlight ខាងក្រោម៖
https://www.youtube.com/watch?v=pad1NRAd4oA