ក្រុមបាល់ទាត់ជម្រើសជាតិបារាំង នឹងត្រូវប្រកួតទល់ក្រុមម៉ុលដូវ៉ា នៅម៉ោង ២:៤៥នាទីយប់នេះ ក្នុងការប្រកួតជម្រុះពានរង្វាន់ Euro 2020 តាមពូល ។
នេះជាការប្រកួតបើកឆាកក្នុងពូលរបស់បារាំង ដែលជាម្ចាស់ជើងឯកពានរង្វាន់ World Cup 2018 កន្លងទៅ។ គេកត់សម្គាល់ថាបារាំង ក្រោយពីឈ្នះពានរង្វាន់ World Cup នោះទៅ ពួកគេចូលលេងពាន UEFA Nation League ដោយបានត្រឹមលេខ២ក្នុងពូលប៉ុណ្ណោះ មិនបានឡើងវគ្គបន្ដឡើយ។ ខណៈដែលអស់ពីភារកិច្ចនោះទៅ ពេលនេះពួកគេនឹងត្រូវលេងជម្រុះពាន Euro 2020 ម្ដង។
ខ្សែបម្រើ Paul Pogba បាននិយាយថា៖ “វាដល់ពេលយើងឈប់គិតពី World Cup ហើយ ដើម្បីផ្ដោតលើពាន Euro 2020 ម្ដង។ យើងចង់ឈរនៅលេខ១កំពូលតារាងនៅវគ្គជម្រុះនេះ។ គេប្រហែលជាគិតថាយើងនឹងឈ្នះស្រួលហើយ ពេលប៉ះម៉ុលដូវ៉ា។ ប៉ុន្តែជាក់ស្ដែងវានឹងមិនស្រួលដូចអ្នកគិតក៏ថាបាន។ យើងត្រូវលេងឱ្យអស់ពីសមត្ថភាពដើម្បីយកឈ្នះប្រកួតដំបូងនេះ”។
ក្រុមជម្រើសជាតិបារាំងស្ថិតនៅពូល F ជាមួយក្រុមអ៊ីស្លង់ ទួរគី អាល់បានី ម៉ុលដូវ៉ា និងអង់ដូរ៉ា៕ប្រភព៖ Bbc