ក្រុម PSG មានទំនុកចិត្តថាកីឡាករ២នាក់របស់ខ្លួន Mbappe និង Neymar នឹងមិនចាកចេញពីក្រុមឡើយនៅរដូវក្ដៅខាងមុខ បើទោះជាក្រុម Real Madrid ប្រើប្រាស់មធ្យោបាយយ៉ាងណាក៏ដោយ។
ខ្សែប្រយុទ្ធទាំងពីរខាងលើ ត្រូវបានក្រុម Real Madrid ដាក់គោលដៅយកយ៉ាងតិចម្នាក់នៅរដូវក្ដៅខាងមុខ។ ខណៈដែល Zidane អ្នកចាត់ការថ្មីរបស់ក្រុមអធិរាជស ចង់បាន Mbappe ជាង Neymar ត្បិតអីរូបគេនៅក្មេង និងជាជនជាតិបារាំងដូចគ្នា។ ដើម្បីរក្សាកីឡាកររបស់ខ្លួនឱ្យបាននៅរដូវកាលដោះដូរកីឡាករខាងមុខ ក្រុម PSG បានទាក់ទងទៅមនុស្សជំនិតជុំវិញខ្លួនរបស់កីឡាករទាំងពីរអស់ហើយ។
ក្រោយពីពួកគេបញ្ជាក់ថានឹងជួយនិយាយមិនឱ្យកីឡាករទាំងពីរចាកចេញទៅណានោះ ពេលនេះ PSG ផ្ទាល់ក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីធានាឱ្យុបានថា Real Madrid ទោះដាក់តម្លៃប៉ុណ្ណាក៏មិនអាចយក Mbappe និង Neymar បានឡើយ៕ប្រភព៖ Dailymail