ខ្សែប្រយុទ្ធសំខាន់របស់ក្លឹប Barcelona គឺកីឡាករ Luis Suarez ត្រូវបានសម្រេចថានឹងអវត្តមានចន្លោះពេល ១០-១៥ ថ្ងៃ ដោយសារតែបញ្ហារបួសកជើងក្នុងការប៉ះទង្គិចជាមួយក្លឹប Real Betis កាលពីព្រឹកថ្ងៃចន្ទ។
Suarez ដែលជាអ្នករកគ្រាប់បាល់ជ័យជម្នះមួយគ្រាប់ឲ្យ Barcelona យក ៣ ពិន្ទុ ក៏នឹងត្រូវសម្រាកព្យាបាលរបួសរបស់ខ្លួនឲ្យធូរស្បើយសិន មុនត្រៀមជើងតតាំងជាមួយក្លឹប Manchester United នៃជំនួបវគ្គ ៨ ក្រុមចុងក្រោយដែលសល់ពេលជាង ៣ សប្តាហ៍ទៀតនោះ។
យ៉ាងណាមិញក្រុមយក្សកាតាឡាន់នឹងមិនមានការព្រួយបារម្ភអ្វីទេ ជាមួយបញ្ហារបួស Suarez ព្រោះទាមទារពេលមើលថែរយៈពេលខ្លី ផ្ទុយទៅវិញអ្វីដែលជាបញ្ហាប្រឈមគឺរបួសសរសៃពួររបស់ Ousmane Dembele ដែលទាមទាររយៈពេលយូរ ពោលក៏នឹងធ្វើឲ្យតំបន់ប្រយុទ្ធរបស់ Barcelona ចុះថមថយបន្តិចផងដែរ។ ប្រភព:BeSoccer