Sarri ​៖ បើ Chelsea ​លេង​ដូច​តង់​ទី​២​យប់មិញ ​ក្រុម​នឹង​មិន​បាន Top4 ​ទេ​

ក្រុម Chelsea ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង Everton ​២-០ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស ​ហើយ​បាត់​៣​ពិន្ទុ​យប់មិញ​នេះ​ទៀត​សោត ​បាន​ធ្វើ​ឱ្យ​ពួកគេ​បាត់​បង់​ឱកាស​​ចូល Top4 ​បាត់​ហើយ។តោ​ខៀវ ​ហាក់​ធ្វើ​មិន​បាន​ល្អ​ឡើយ​ក្នុង​ការ​ប្រកួត​ក្រៅ​ដី។ ជាក់​ស្ដែង​ពួកគេ​ចាញ់​៤​ប្រកួត​ទៅ​ហើយ ក្នុង​ការ​ប្រកួត​៥​លើក​ចុង​ក្រោយ ​ហើយ​របូត​គ្រាប់​បាល់​ដល់​ទៅ​១៥​គ្រាប់​ឯ​ណោះ។ ទន្ទឹម​នឹង​ទម្រង់​លេង​មិន​ល្អ​នៅ​ក្រៅ​ដី​នេះ ​លោក Sarri ​បាន​បញ្ជាក់​ថា​ក្រុម​ទាំង​មូល​កំពុង​បាត់បង់​ម្ចាស់​ការ។ ពួកគេ​មិន​ថា​ត្រូវ​លេង​យ៉ាងណា​ឡើយ ​នៅ​ពេល​ក្រៅ​ទឹក​ដី។បុរស​សញ្ជាតិ​អ៊ីតាលី​ខាង​លើ​បាន​បន្ដ​ទៀត​ថា​ក្រុម Chelsea ​នឹង​មិន​អាច​លេង Champions League ​បាន​ឡើយ ​នៅ​រដូវ​កាល​ក្រោយ ​បើ​ពួកគេ​បន្ដ​លេង​ដូច្នេះ ឬ​លេង​ដូច​តង់​ទី​២​ទល់​ក្រុម Everton ​នេះ។ វា​ពិត​ជា​ពិបាក​ពន្យល់​ណាស់​សម្រាប់​ការ​លេង​របស់​ពួកគេ ​ដែល​ល្អ​ត្រឹម​តង់​ទី​១ ​និង​ចូល​តង់​ទី​២ ​ពិបាក​មើល​យ៉ាង​នេះ។

ឆ្លង​កាត់​៣០​ប្រកួត​នៅ​រដូវ​កាល​នេះ ក្រុម Chelsea ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៦​ក្នុង​តារាង​លីគ​កំពូល​អង់គ្លេស។ ពួកគេ​មាន​៥៧​ពិន្ទុ ចាញ់​ក្រុម​លេខ​៤ Arsenal ​៣​ពិន្ទុ ​និង​ក្រុម​លេខ​៣ Spurs ​៤​ពិន្ទុ។ ការ​ប្រកួត​នៅ​សល់​៨​ប្រកួត​ទៀត ​នឹង​ចប់​រដូវ​កាល​នេះ​ហើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT