Marcelo ថា​ Ronaldo ​មិន​មែន​ម្ចាស់​ក្លឹប Real Madrid ​ទេ

Marcelo ​​បាន​បញ្ជាក់​ថា Cristiano Ronaldo ​មិន​អាច​សម្រេច​ចំពោះ​ការ​ទិញ​កីឡាករ​ក្នុង​ក្លឹប Real Madrid ​បាន​ឡើយ ព្រោះ​រូបគេ​មិន​មែន​ម្ចាស់​ក្លឹប។

ខ្សែ​ការពារ Marcelo ​បាន​និយាយ​​ក្នុង​ពេល​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីលថា​៖ “Ronaldo ​មិន​មែន​ជា​ម្ចាស់​របស់​ក្លឹប Real Madrid ​ទេ។ ប្រសិន​បើ Perez ​គាត់​ចង់​បាន​នរណា ​នោះ​គាត់​នឹង​ជ្រើស​យក។ រឿង Ronaldo ចាកចេញ? ខ្ញុំ​ចង់​ឱ្យ​គាត់​នៅ Real ​បន្ដ ​ដូច​កីឡាករ​ដទៃ​ទៀត​ក្នុង​ក្រុម ​ហើយ​ទ្វា​របស់ Real ​ក៏​តែងតែ​បើ​ទទួល Neymar ​ដែរ”។

ការ​លើក​ឡើង​របស់​កីឡាករ​ខាង​លើ​នេះ ​បន្ទាប់​ពី​មាន​គេ​សួរ​ជា​សំនួរ​ថា ​Neymar ​មិន​អាច​ផ្លាស់​ទៅ Real Madrid ​ដោយសារ​តែ​មាន Ronaldo ​នៅ​ទី​នោះ​មែន​ទេ? ខណៈ​ដែល​ក្លឹប Real Madrid ​កំពុង​តែ​តាម​​ប្រមាញ់​ខ្សែ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​របស់​ប្រេស៊ីល ​ស្រប​ពេល​មាន​ដំណឹង​ថា Ronaldo ​នឹង​ចាកចេញ ប្រសិន​បើ​ក្លឹប​ទិញ​កីឡាករ​រូប​នេះ​បាន។

មិន​ត្រឹម​ឆ្លើយ​ដូច​ខាង​លើ​ទេ Marcelo ​បាន​បន្ថែម​ទៀត​ថា ​Ronaldo ​ច្បាស់​ណាស់​នឹង​អាច​លេង​បាន​យ៉ាង​ល្អ​ជាមួយ Neymar ​មិន​ដូច​មតិ​មួយ​ចំនួន​គិត​នោះ​ទេ។ កីឡាករ​ល្អ​ជាង​គេ​លើ​លោក គួរ​តែ​លេង​នៅ​អេស្ប៉ាញ ​ជាមួយ​ក្លឹប Real Madrid ​ដែល​ជា​ក្លឹប​ជោគជ័យ​ជាង​គេ​លើ​លោក៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT